Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ទាក់ទាញ​ទេសចរ​អាស៊ាន​ជួប​ប្រជុំ​៥​ថ្ងៃ​នៅ​ខេត្ត​សៀមរាប

$
0
0

ក្រុម​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន ចំនួន ៥០០​នាក់ បាន​ជួប​ប្រជុំ​គ្នា​រយៈពេល ៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៣ រហូត​ទៅ​ដល់​ថ្ងៃ​ទី​៧ ខែ​មេសា នៅ​ខេត្ត​សៀមរាប ដើម្បី​ជជែក​គ្នា​ជុំវិញ​ការ​ជ្រើសរើស​យក​ព្រឹត្តិការណ៍​ធំៗ​របស់​ប្រជាជាតិ​អាស៊ាន​ទាំង ១០​ប្រទេស ដើម្បី​ធ្វើ​យុទ្ធនាការ​រួម​គ្នា​ក្នុង​ការ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ​នៅ​ក្នុង​តំបន់​អាស៊ាន​គំរប់​ខួប​លើក​ទី​៥០។

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​កម្ពុជា គឺ​លោក ទិត្យ ចន្ថា។ លោក​បាន​ថ្លែង​បន្ទាប់​ពី​សម្រាក​ពី​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​មេសា ថា កម្ពុជា បាន​ជ្រើស​យក​ព្រឹត្តិការណ៍​មួយ​ចំនួន​របស់​ជាតិ ដើម្បី​បញ្ចូល​ទៅ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន​នោះ ដូចជា​ពិធី​បុណ្យ​សមុទ្រ បុណ្យ​ទន្លេ បុណ្យ​អុំ​ទូក កីឡា​រត់​ប្រណាំង​ម៉ារ៉ាតុង ព្រម​ទាំង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ជាដើម៖ «ព្រឹត្តិការណ៍ Visit ASEAN លើក​ទី​៥០ នេះ គឺ​គេ​ប្រមូល​ព្រឹត្តិការណ៍​ធំៗ​របស់​ប្រទេស​ជា​សមាជិក​ទាំងអស់​ហ្នឹង​បញ្ចូល​គ្នា»

លោក ទិត្យ ចន្ថា យល់​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គឺ​ជា​ព្រឹត្តិការណ៍​របស់​ជាតិ ដែល​មាន​ប្រជាប្រិយភាព​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​បាន​ច្រើន​ជាង​គេ​បំផុត ដោយ​កាល​ពី​ឆ្នាំ​២០១៦ គឺ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ប្រមាណ ១​លាន​នាក់ ឲ្យ​ទៅ​ទស្សនា​ខេត្ត​សៀមរាប។

មន្ត្រី​ក្រសួង​ទេសចរណ៍​ដដែល​រំពឹង​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ នេះ អាច​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles