Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​វៀតណាម​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​៣​ថ្ងៃ

$
0
0

ខណៈ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខិត​ជិត​ចូល​មក​ដល់ អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង ដែនដី​កម្ពុជា​ក្រោម ដែល​វៀតណាម បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ខេត្ត​ត្រាវិញ (Tra Vinh) នោះ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ចេញ​សេចក្តី​ណែនាំ​ឲ្យ​ប្រធាន​គ្រប់​ស្ថាប័ន អង្គភាព ក្រុមហ៊ុន​ពាណិជ្ជកម្ម សាលារៀន ត្រូវ​រៀបចំ​ឲ្យ​កម្មាភិបាល ទាហាន មន្ត្រី​រាជការ កម្មករ សិស្ស និង​និស្សិត​ជា​ជនជាតិ​ខ្មែរ បាន​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រយៈពេល ៣​ថ្ងៃ គឺ​ថ្ងៃ​ទី​១៤ ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ ខែ​មេសា។

ចំពោះ​សេចក្តី​ណែនាំ​នេះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា សម្ដែង​ការ​ស្វាគមន៍ ប៉ុន្តែ​ហាក់​នៅ​មាន​ការ​បារម្ភ​ពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត។

សូម​​ស្តាប់​បទសម្ភាសន៍​របស់​លោក យាង សុជាមេត្តា ជាមួយ​លោក សឺន ជុំជួន ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម អំពី​រឿង​នេះ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles