Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

កម្ពុជា-ថៃ​ស្រុះស្រួល​លើ​ការ​ថែរក្សា​សន្តិភាព​ស្ថិរភាព​តាម​បណ្ដោយ​ព្រំដែន

$
0
0

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ថៃ បាន​ដឹកនាំ​គណៈប្រតិភូ​យោធា​រៀងៗ​ខ្លួន​មក​ជួប​ប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ​លើក​ទី​១២ នៅ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​មីនា។

កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​រយៈពេល​តែ​ជាង ២​ម៉ោង​នោះ គឺ​ប្រមុខ​នៃ​ក្រសួង​ការពារ​ជាតិ របស់​ប្រទេស​ទាំង​ពីរ បាន​ស្រុះស្រួល​គ្នា​ទៅ​លើ​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព​តាម​បណ្ដោយ​ព្រំដែន ទប់ស្កាត់​បញ្ហា​រត់​ពន្ធ​គ្រឿង​ញៀន និង​អំពើ​ជួញ​ដូរ​មនុស្ស​ជាដើម ដើម្បី​នាំ​មក​នូវ​ការ​អភិវឌ្ឍ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំង​សងខាង​ឲ្យ​បាន​សុខសាន្ត។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា គឺ​លោក ទៀ បាញ់។ លោក​បាន​ថ្លែង​បន្ទាប់​ពី​បិទ​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​មីនា ថា កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ​ពេល​នេះ​មាន​តួនាទី​សំខាន់ គឺ​ជំរុញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នៅ​គ្រប់​កម្រិត​ឲ្យ​កាន់​តែ​ប្រសើរ ដើម្បី​បង្កើត​សន្តិភាព ស្ថិរភាព​នៅ​តាម​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា-ថៃ៖ «បញ្ហា​ណា​ដែល​នៅ​សេសសល់ គឺ​នឹង​រួម​គ្នា​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព ជាពិសេស​កសាង​ឲ្យ​បាន​នូវ​ព្រំដែន​ដែល​មាន​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ»

ក្រុម​អ្នក​កាសែត​ខ្លះ​បាន​ចោទ​សួរ​ទៅ​ប្រទេស​ថៃ អំពី​បញ្ហា​ដែល​ទាហាន​ថៃ នៅ​តាម​ព្រំដែន​តែង​បាញ់​សម្លាប់​កម្មករ​ខ្មែរ ដែល​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​ជា​ញឹកញាប់ ថា​តើ​ជា​អំពើ​បែប​ណា?

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ប្រាវីត វង្សសុវណ្ណ (Prawit Wong Suwan) បាន​បដិសេធ​ថា ទាហាន​ថៃ ដែល​ការពារ​នៅ​តាម​ព្រំដែន​មិន​ដែល​បាន​ប្រើ​អាវុធ​បាញ់​សម្លាប់​កម្មករ​ខ្មែរ​ណា​ម្នាក់ ដែល​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ នោះ​ទេ ក៏ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ រូប​នេះ បាន​ទទួល​ស្គាល់​ថា ជា​ញឹកញាប់ ទាហាន​ថៃ តែង​ចាប់​ឃុំ​ខ្លួន​កម្មករ​ខ្មែរ​ណា​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ មែន ហើយ​ក៏​បាន​បញ្ជូន​ត្រឡប់​មក​ឲ្យ​កម្ពុជា វិញ​ជា​បន្តបន្ទាប់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles