Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អគ្គស្នងការ​ព្រមាន​បញ្ជូន​ម្ចាស់​យានយន្ត​មិន​កាត់​ឈ្មោះ​កម្មសិទ្ធិ​ទៅ​តុលាការ

$
0
0

អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​តុលាការ​ចំពោះ​ម្ចាស់​យានយន្ត​ណា​ដែល​មិន​កាត់​ឈ្មោះ​បញ្ជាក់​កម្មសិទ្ធិ ក្រោយ​ទិញ​យានយន្ត​ទាំង​នោះ​ត​ពី​គ្នា។

គេហទំព័រ​អគ្គស្នងការ​​ដ្ឋាននគរបាល​ជាតិ​ដកស្រង់​សំដី​អគ្គស្នងការ​រង​នគរបាល​ជាតិ​លោក ហ៊ឹម យ៉ាន ដែល​ថ្លែង​នៅ​ថ្ងៃ​ទី២៩ មីនា ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ស្ដីពី​បច្ចេកទេស​ត្រួតពិនិត្យ​រឹត​បន្តឹង​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ការ​បើកបរ​ល្មើស​ល្បឿន​កំណត់ និង​ប្រព័ន្ធ​កត់ត្រា​បទល្មើស​ចរាចរណ៍ ថា រាល់​ម្ចាស់​យានយន្ត​ដែល​មិន​ទាន់​កាត់​ឈ្មោះ​ត្រូវ​យក​លិខិត​ទិញ​លក់ ពេល​មក​ទទួល​​ពិន័យ ហើយ​តម្រូវ​កាត់​ឈ្មោះ​ម្ចាស់​យានយន្ត បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ពិន័យ ឬ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​លើ​ការ​មិន​កាត់​ឈ្មោះ​នៅ​ពេល​មាន​ច្បាប់​អនុម័ត​ពី​អន្តរ​ក្រសួង។

លោក ហ៊ឹម យ៉ាន បន្ត​ថា ការ​កំណត់​ឲ្យ​កាត់​ឈ្មោះ​បញ្ជាក់​កម្មសិទ្ធិ​នេះ ដោយ​សារ​ការ​ពិន័យ​លើ​បទ​ល្មើស​ច្បាប់​ចរាចរណ៍​នា​ពេល​ខាង​មុខ ដោយ​ត្រូវ​ផ្ញើ​វិក្កយបត្រ​ពិន័យ​ទៅ​តាម​អាសយដ្ឋាន​របស់​ម្ចាស់​យានយន្ត តាម​ស្លាក​សម្គាល់​យានយន្ត​ទាំង​នោះ។

កាល​ពី​ដើម​ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ម្ចាស់​យានយន្ត​មាន​ឡាន និង​ម៉ូតូ​ដែល​ទិញ​ត​ពី​គេ អាច​កាត់​ឈ្មោះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ឯង​បាន ដោយ​មិន​ចាំ​បាច់​បញ្ជាក់​ពី​ម្ចាស់​ដើម​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles