Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​បណ្ដឹង​សុំ​មោឃភាព​នីតិវិធី​នៃ​ការ​ឃាត់​ខ្លួន​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​អង្គា ទី​២៧ មីនា

$
0
0

លោក កែវ វ៉ាន្នី ឱ្យ​ដឹង​បន្ត​ថា សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បាន​ឃាត់​ខ្លួន​កូន​ក្តី​លោក​លើស​ច្បាប់​កំណត់​រហូត​ដល់​ទៅ​ជិត ២០​ម៉ោង។

ជា​គោលការណ៍​ច្បាប់ ប្រសិន​បើ​ការ​ឃាត់​ខ្លួន​លើស​ច្បាប់​កំណត់ តុលាការ​ត្រូវ​ដោះលែង​ជន​សង្ស័យ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ អំពី​បទ​លួច​ផលិត​ព័ត៌មាន​បញ្ជូន​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ អ្នក​ទាំង​ពីរ​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ១៥ឆ្នាំ។ មក​ទល់​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ មាន​រយៈ​ពេល​ជិត ៥​ខែ​ហើយ ដែល​តុលាការ​បាន​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​ក្នុង​គុក​ព្រៃ​ស។ លោក អ៊ួន ឈិន និង​លោក យាង សុធារិន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​តុលាការ។ ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភស្តុតាង និង​មូលដ្ឋាន​ច្បាប់​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ថ្កោលទោស។ អង្គការ អេមណេស្ទី អេនថឺណេសិនណល (Amnesty International) ចាត់​ទុក​ថា លោក អ៊ួន ឈិន និង លោក យាង សុធារិន ជា​អ្នក​ទោស​មនសិការ និង​ទាមទារ​ឲ្យ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles