Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក សម រង្ស៊ី ត្រូវ​តុលាការ​របប​លោក ហ៊ុន សែន ចេញ​ដីកា​កោះ​ហៅ​មួយ​ករណី​ទៀត

$
0
0

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២២ មីនា បាន​ចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី មួយ​ករណី​ទៀត ដើម្បី​ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ក្នុង​បទ​ចោទ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចុះ​កិច្ចព្រមព្រៀង​ជា​សម្ងាត់​លួច​កាត់​ទឹកដី​កម្ពុជា​ចំនួន​៤​ខែត្រ ទៅ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ជាមួយ​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ឬ​ដេហ្គា (Degar) លោក កុក សរ កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៣។

កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មីនា កងកម្លាំង​សមត្ថកិច្ច​ខណ្ឌ​មានជ័យ យក​ដីកា​ទៅ​បិទ​នៅ​ពីមុខ​ទីស្នាក់ការ​បក្ស​សង្គ្រោះជាតិ ស្ថិត​នៅ​សង្កាត់​ចាក់អង្រែ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ក្នុង​ដីកា​កោះហៅ របស់​ព្រះ​រាជអាជ្ញា​រង លោក សៀង សុខ បង្គាប់​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​៩ ព្រឹក ថ្ងៃ​ទី​៧ ខែ​ឧសភា។

មក​ដល់​ពេល​នេះ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ​បច្ចុប្បន្ន កំពុង​រស់នៅ​ប្រទេស​បារាំង បាន​រង​ពាក្យបណ្ដឹង​យ៉ាងហោចណាស់ ចំនួន​១០​ករណី ប្ដឹង​ដោយ លោក ហ៊ុន សែន លោក ហេង សំរិន មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​កាន់អំណាច មេ​យោធា និង​សមាជិក​ថ្មី​របស់​បក្ស​កាន់អំណាច។

លោក សម រង្ស៊ី ធ្លាប់​ប្រកាស​ថា បណ្ដឹង​ទាំងឡាយ គ្រាន់តែ​ជា​ការ​បំផ្លើស​ខុស​ពី​ការពិត បែប​មនុស្ស​វិកលចរិត ហើយ​លោក​ក៏​មិន​ខ្វល់​អំពី​ចំណាត់​ការ​របស់​តុលាការ ដែល​ស្ថិត​ក្រោម​គំនាប​នៃ​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន​ឡើយ។ លោក សម រង្ស៊ី បាន​ចោទ​វិញ​ថា ជន​ក្បត់ជាតិ គឺ​អ្នក​កាន់​អំណាច​សព្វថ្ងៃ ព្រោះ​បាន​កាត់​ទឹកដី​ប្រទេស​កម្ពុជា មាន​ទាំង​កោះត្រល់ ឲ្យ​ទៅ​ប្រទេស​វៀតណាម​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles