
ក្រសួងទេសចរណ៍ឱ្យដឹងថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យ នឹងកើតមានចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២២ មីនា វេលាម៉ោង ៥ព្រឹក ដល់ម៉ោង ៧ព្រឹក។
បាតុភូតនេះ តែងកើតឡើង ២លើក ជារៀងរាល់ឆ្នាំ ដោយលើកទី១ កើតឡើងនៅក្នុងខែមីនា និង លើកទីពីរ កើតឡើងនៅក្នុងខែកញ្ញា។ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត គឺស្តែងឱ្យឃើញពីភាពអច្ឆរិយនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែកសាងឡើង ដោយបានគិតគូរអំពីសំណង់ស្ថាបត្យកម្ម និងបានផ្សារភ្ជាប់ជាមួយធម្មជាតិយ៉ាងច្បាស់លាស់គួរឱ្យស្ញប់ស្ញែង។ ក្រសួងទេសចរណ៍ នឹងរៀបចំប្រកួតប្រជែងថតរូបស៊ែលហ្វីល (Selfie) លើកទីបី ក្រោមប្រធានបទ ស៊ែលហ្វីអង្គរអច្ឆរិយ។ កម្មវិធីនេះ នឹងជ្រើសរើសរូបថតណាដែលមានការគាំទ្រច្រើនជាងគេ ចាប់ពីលេខ ១ ដល់លេខ ៣ ដើម្បីទទួលបានលិខិតសរសើរចេញដោយក្រសួងទេសចរណ៍ និងផ្តល់ប្រាក់រង្វាន់មួយចំនួនថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។