Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​ប្រឆាំង​អ្នកស្រី ទេព វន្នី ករណី​ប្រមាថ​មន្ត្រី​រាជការ

$
0
0

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រឆាំង​តំណាង​សហគមន៍​ដីធ្លី​បឹងកក់ អ្នកស្រី ទេព វន្នី ទុក​ជា​បាន​ការ ករណី​ប្រមាថ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ កាល​ពី​ឆ្នាំ​២០១១។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៦ អ្នកស្រី ទេព វន្នី រួម​នឹង​សកម្មជន​៣​នាក់​ទៀត ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៦​ខែ  ពី​បទ​ប្រមាថ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ពេល​ដែល​ពួក​គេ​តវ៉ា​សុំ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​តំបន់​បឹងកក់ កាល​ពី​ឆ្នាំ​២០១១។

ក្នុង​ចំណោម​ស្ត្រី​ទាំង​៤​នាក់ មាន​អ្នកស្រី ទេព វន្នី លោកស្រី គង់ ចន្ថា លោកស្រី បូ ឆវី និង​លោកស្រី ហេង ម៉ុំ ដែល​ជាប់​ចោទ​ករណី​នេះ មាន​តែ​អ្នកស្រី ទេព វន្នី ១​នាក់​ប៉ុណ្ណោះ ត្រូវ​បាន​ឃុំ​ខ្លួន បន្ទាប់​ពី​អ្នកស្រី ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សហគមន៍​បឹងកក់។

កាល​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ អ្នកស្រី ទេព វន្នី ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​មួយ​ករណី​ទៀត ដោយ​ដាក់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ និង​ពិន័យ​​ប្រាក់​បង់​ចូល​រដ្ឋ​ចំនួន​៥លានរៀល និង​សង​​ជំងឺ​ចិត្ត​ដល់​សន្តិសុខ​​ជា​ដើម​បណ្ដឹង ចំនួន​៩​លាន​រៀល ក្រោម​បទ​ចោទ​ថា ប្រើ​ហិង្សា​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ តាម​មាត្រា​២១៧ និង​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles