Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បក្ស​ប្រឆាំង​គ្រោង​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​គប់​គ្រាប់​បែក​នៅ​រដ្ឋសភា

$
0
0

គណបក្ស​សង្គ្រោះជាតិ​គ្រោង​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ អ្នក​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ កាល​ពី​ថ្ងៃទី៣០ មីនា ១៩៩៧ នៅ​មុខ​អតីត​អគារ​រដ្ឋសភា​ចាស់ ក្បែរ​ព្រះបរមរាជវាំង នៅ​ព្រឹក​ថ្ងៃ​ទី៣០ មីនា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ថ្ងៃ​ទី២៧ មីនា បញ្ជាក់​ថា ពិធី​នេះ​នឹងចាប់ផ្តើម​នៅ​ម៉ោង​៧ព្រឹក នា​ស្ដូប​វិញ្ញាណក្ខន្ធ មុខ​វត្តបុទុមវតី រាជធានី​ភ្នំពេញ ដោយ​មាន​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ។ កម្មវិធី​នេះ​នឹង​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា និង​អតីតប្រធាន​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី តាមរយៈ​វីដេអូ​ខនហ្វឺរិន (Video Conference)។

នៅ​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០១៧ ជា​ខួប​២០ឆ្នាំ ដែល​ក្រុម​បាតុករ​អហិង្សា​ដឹកនាំ​ដោយ លោក សម រង្ស៊ី ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ប្រហារ និង​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១៦​នាក់​បាត់​បង់​ជីវិត និង​ជាង ១៥០​នាក់​ផ្សេង​ទៀត​រង​របួស។

គណបក្ស​ប្រឆាំង​តែង​​អះអាងថា ខ្លួន​នឹង​មិន​បញ្ចប់​សំណុំ​រឿង​ឃាតកម្ម​នេះឡើយ គឺ​នឹង​បន្ត​ការ​តស៊ូ ដោយ​សន្តិវិធី និង​អហិង្សា ដើម្បី​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ ឲ្យ​បាន​ក្នុង​ពេល​ខាង​មុខ។

ទោះជា​យ៉ាងណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ ជន​ប្រព្រឹត្តិ​មិន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​ទេ បើ​ទោះ​បី​ជា​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​ការ​វាយ​ប្រហារ​នោះ ថា​ជា​ចេតនា​របស់​រដ្ឋាភិបាល ក្នុង​ការ​កម្ទេច​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ក្ដី ហើយ​អង្គការ​អន្តរជាតិ​នេះ​លើក​ឡើង​ដែរ​ថា ការ​វាយ​ប្រហារ​នេះ អាច​ពាក់ព័ន្ធ​នឹង​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles