Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​នឹង​ធ្វើ​កម្មវិធី​លើក​ស្ទួយ​សមភាព​យេនឌ័រ​ក្នុង​ទិវា​នារី​អន្តរជាតិ

$
0
0

ក្រុម​អង្គការ​ដែល​ធ្វើការ​ផ្នែក​លើកស្ទួយ សមភាព​យេនឌ័រ គ្រោង​នឹង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​គម្រោង​មួយ​ស្ដីពី "​សំឡេង​របស់​យើង​ដើម្បី​សមភាព​យេនឌ័រ" ក្នុង​ឱកាស​ទិវា​នារី​អន្តរជាតិ។

កម្មវិធី​នេះ​គ្រោង​នឹង​ធ្វើ​នៅមុន​ថ្ងៃ​ទិវា​នារី​អន្ដរជាតិ ១​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​៧ ខែមីនា ខាង​មុខ​នេះ។

អង្គការដែល​សហការ​អនុវត្ត​គម្រោង កម្មវិធី​ស្ដីពី "​សំឡេង​របស់​យើង​ដើម្បី​សមភាព​យេនឌ័រ​" នេះ​រួមមាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រី​ភេទ (NGO-CEDAW) និង​អង្គការ​ផ្សេងៗ​ទៀត។

គម្រោង​នេះ​មាន​គោលបំណង​ពង្រឹង​សិទ្ធិ​អំណាច​ដល់​ស្ត្រី ក្មេង​ស្រី និង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដើម្បី​ទាមទារ​សិទ្ធិ​របស់​ខ្លួន និង​បង្កើន​អោយ​មាន​ការ​គាំទ្រ​បន្ថែម​ទៀត​ពី​សំណាក់​សហគមន៍​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174