Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

"ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​កម្ពុជា​ជា​ការ​បោះ​ឆ្នោត​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស"

$
0
0

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវែនថល (Alan Lowenthal) បាន​ចាត់​ទុក​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ កន្លង​មក​នេះ​ថា ជា​ការ​បោះឆ្នោត​មួយ​ដែល​ផ្ទុយ​ពី​គោលការណ៍​​​ប្រជាធិបតេយ្យ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក តាំង សារ៉ាដា ដែល​បាន​ចុះ​ទៅ​សម្ភាសន៍​លោក អាលែន ឡូវែនថល ផ្ទាល់ នៅ​វិមាន​រដ្ឋសភា​របស់​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) កាល​ពី​ថ្ងៃ​អង្គារ ទី​២៧ ខែ​កុម្ភៈ មាន​សេចក្ដី​ដូច​តទៅ៖

អង្គការ​សង្គម​ស៊ីវិល​ជិត​១០​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា

សមាគម និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ជិត ១០​ស្ថាប័ន អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ រួមគ្នា​ស្ដារ​ឡើង​វិញ​នូវ​ដំណើរការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​មាន​ការ​ប្រកួតប្រជែង​នយោបាយ និង​ការ​ចូល​រួម​របស់​គណបក្ស​នយោបាយ និង​អ្នក​នយោបាយ​ទាំង​អស់​គ្នា​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាង​មុខ។

​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៨​នេះ រួម​មាន គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា ខុមហ្វ្រែល (COMFREL) អង្គការ​និចហ្វិក (NICFEC) បណ្ដាញ​កសាង​សន្តិភាព​សហគមន៍ សម្ព័ន្ធ​កសិករ​កម្ពុជា សមាគម​មូលនិធិ កែម ឡី និង​អង្គការ​សមាគម​មួយ​ចំនួន​ទៀត បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ដំណើរ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ​ថា ជា​ការ​ប្រកួតប្រជែង​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ តាម​អង្គ​បោះឆ្នោត​ទេ ហើយ​ការ​បោះឆ្នោត​នេះ ក៏​មិន​ស្របតាម​ដំណើរ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR) និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ថា អង្គ​បោះឆ្នោត​ច្រើន​លើសលប់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ​គត់ ហើយ​ទទួល​បាន​អាសនៈ​ជា​ច្រើន​បន្ថែម​ទៀត​ដែល​ជា​អង្គ​បោះឆ្នោត​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​​គណបក្ស​ប្រឆាំង និង​ការ​ចែក​អាសនៈ​ឃុំ-​សង្កាត់ ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ជា​ថ្មី។  លទ្ធផល​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ បញ្ជាក់​ថា សមាជិក​ព្រឹទ្ធ​សភា ៥៨​នាក់ គឺ ១០០% មក​ពី​គណបក្ស​កាន់​អំណាច​តែ​មួយ​គត់​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង ដែល​ដក​សិទ្ធិ​អ្នក​បោះ​ឆ្នោត ៤៤% នៃ​អង្គ​បោះឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រឆាំង​ដ៏​​ធំ​ជាង​គេ​ដែល​អង្គ​បោះឆ្នោត​ជិត ១​ម៉ឺន ២​ពាន់​នាក់៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles