Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ប្រមាណ​៣០​នាក់​តវ៉ា​ឲ្យ​​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​អន្តរាគមន៍​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី

Image may be NSFW.
Clik here to view.

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រមាណ ៣០​នាក់ តំណាង​ឲ្យ ៣១​គ្រួសារ​ នៅ​ព្រឹក​ថ្ងៃ​ទី២១ កុម្ភៈ លើក​គ្នា​ទៅ​ដល់​សាលាក្រុង ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ទៅ​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ វាស់វែង​ដី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ពួកគាត់។

តំណាង​ប្រជាពលរដ្ឋ លោក ឆាង ហេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ​ថា មូលហេតុ​ដែល​ពួកគាត់​ទៅ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត គឺ​ដោយសារ កាល​ពី​ថ្មីៗនេះ ការិយាល័យ​រៀប​ចំ​ដែន​ដីធ្លី​របស់​សាលា​ក្រុង​មួយ​នេះ បាន​ចុះ​វាស់វែង​ដី​ ដើម្បី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​តំបន់​ពួកគាត់​រស់​នៅ ក៏​ប៉ុន្តែ​មន្ត្រី​របស់​ទាំង​នោះ​​ទុក​ដី របស់​ពួកគេ​ចំនួន ៣១​គ្រួសារ​ចោល​ ហើយ​ទៅ​វាស់​វែង​នៅ​កន្លែង​ផ្សេង​ទៀត ដោយ​យក​លេស​ថា​ពួកគាត់​រស់​នៅ​លើ​ដី​រដ្ឋ​ខុស​ច្បាប់«បាទ​ភ័យ​ខ្លាច​បើ​គេ​ដេញ​ពួកខ្ញុំ​ទៅ​ តើ​ពួក​ខ្ញុំ​ទៅ​រស់​នៅ​ឯណា​ទេ? ព្រោះ​ពួក​ខ្ញុំ​ក្រីក្រ​ ដោយ​មួយ​ចំនួន​ធ្វើ​ការ​នៅ​ក្នុង​កាស៊ីណូ នៅ​ជិត​កន្លែង​ស្នាក់​នៅ ហើយ​ប្រសិន​បើ​អាជ្ញាធរ​បណ្ដេញ ឬ​មួយ​បង្ខំ​ឲ្យ​ពួកខ្ញុំ​ទៅ​នៅ​កន្លែង​ផ្សេង គឺ​លំបាក​ណាស់​ ព្រោះ​នៅ​ឆ្ងាយ​ពី​កន្លែង​ ត្រូវ​ចំណាយ​ថវិកា​ធ្វើ​ដំណើរ​ច្រើន​ពួក​ខ្ញុំ​រត់​មិន​រួច​ទេ»

ទីតាំង​ដី​ដែល​​ពលរដ្ឋ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ ស្ថិត​ក្នុង​ទីប្រជុំជន នៅ​ភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ លោក ឆាយ ហេង អះអាង​ថា​ ដោយ​ពលរដ្ឋ​ខ្លះ​មាន​ដី​ទទឹង​ចាប់​ពី ៤​ម៉ែត្រ ទៅ ១៥​ម៉ែត្រ នឹង​មាន​បណ្ដោយ ២០​ម៉ែត្រ ហើយ​ដី​នោះ​គឺ​ពួកគាត់​បាន​តាំង​ទីលំនៅ​ប្រមាណ​ពី ១០ ទៅ ២០​ឆ្នាំ​មក​ហើយ។ ទោះ​ជា​យ៉ាង​ណា បន្ទាប់​ពី​ពលរដ្ឋ​បាន​ជួប​ជុំ​គ្នា​នៅ​មុខ​សាលា​ក្រុង ប្រមាណ ៣ម៉ោង​មក​ គឺ​អភិបាល​ក្រុង​ប៉ោយប៉ែត លោក សាន ស៊ានហូ បាន​អនុញ្ញាត​ឲ្យ​​ពួកគាត់​ចូល​ជួប​ពិភាក្សា ក៏​ប៉ុន្តែ​អាជ្ញាធរ​ពុំ​បាន​ដោះស្រាយ​ជូន​ពួកគាត់​នៅ​ឡើយ​ទេ ដោយ​លោក សាន ស៊ានហូ បាន​ប្រាប់​ពលរដ្ឋ​ថា លោក​នឹង​នាំ​សំណើ​របស់​ពលរដ្ឋ​ទៅ​ពិភាក្សា​ជា​មួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បន្ត​ទៀត។ ក្រុម​ពលរដ្ឋ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២១​កុម្ភៈ ហើយ​ពួកគាត់​លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​ជូន​ពួកគាត់​ទេ គឺ​ពួកគេ​នឹង​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាក្រុង​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles