Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ស្លាក​លម្អ​នៃ​ពិធី​បុណ្យ​ទន្លេ​នៅ​ខេត្ត​កណ្ដាល​រង​ការ​រិះគន់​លើ​សំណេរ​អក្ខរាវិរុទ្

$
0
0

ការ​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី៤ នៅ​ឆ្នាំ​នេះ រង​ការរិះគន់​យ៉ាង​កក្រើក​ពី​សំណាក់​ពលរដ្ឋ ជា​ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា អភិបាល​ខេត្ត​កណ្ដាល​ធ្វើ​ការងារ​ខ្ជីខ្ជា ដែល​បាន​សរសេរ​ខុស​អក្ខរាវិរុទ្ធ នៅ​លើ​ស្លាក​លម្អ​តាម​ផ្លូវ​ក្នុង​ពិធី​បុណ្យ​ទន្លេ

ខណៈ​មាន​ការ​រិះគន់​ពី​ក្រុម​ពលរដ្ឋ និង​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាសែត​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ចុះផ្សាយ នៅ​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ បាន​ដក​ស្រង​សម្ដី​ក្រុម​ការងារ​នៃ​រដ្ឋបាល​ខេត្ត​កណ្ដាល​ថា នឹង​លើក​ផ្ទាំង​ផ្សព្វផ្សាយ​ថ្មី​មួយ​ទៀតដាក់​ជំនួស​ផ្ទាំង​ចាស់ ដោយ​កែ​ពាក្យ​ខុស​ចេញ​ទាំងអស់

ពិធី​បុណ្យ​ទន្លេ​លើកទី៤ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៩ ដល់ ថ្ងៃទី១១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ពិធី​បុណ្យ​នេះ​ត្រូវ​គេ​ព្យាករ ថា​នឹង​មាន​ភ្ញៀវ​ទេសចរ​ចូលរួម​ប្រមាណ​១លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles