Clik here to view.

ឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រមនៅថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៨ បើកសម័យប្រជុំលើក២៩ ដែលមានការចូលរួមដោយព្រះមហាក្សត្រ ដើម្បីសម្រេច និងពិគ្រោះយោបល់លើរបៀបវារៈ មួយចំនួនរួមមានការពិនិត្យ និងសម្រេចលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ទាក់ទងករណីចៅក្រម ចំនួន ១២រូប និងព្រះរាជាអាជ្ញាចំនួន ៥រូប។ កិច្ចប្រជុំនោះក៏មាន ការតែងតាំង និងផ្ទេរភារកិច្ច ប្រធាន-អនុប្រធាន និងចៅក្រមសាលាដំបូងរាជធានី -ខេត្តមួយចំនួន រួមនឹងការផ្លាស់ប្ដូរ និងផ្ទេរភារកិច្ចរបស់ ព្រះរាជាអាជ្ញាផងដែរ។
ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះដែរ អ្នកវិភាគឯករាជ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានថ្វាយបង្គំព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ស្នើសុំឲ្យព្រះអង្គបំពេញព្រះរាជតួនាទី ក្នុងការធានា ឯករាជភាព របស់តុលាការ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីធានាថា ប្រជារាស្ត្ររបស់ព្រះអង្គ ទទួលបាននូវភាពស្មើគ្នាចំពោះមុខច្បាប់ និងយុត្តិធម៌សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។