ថ្ងៃទី២៦ មីនា នេះ គឺជាថ្ងៃចុងក្រោយនៃការប្រារព្ធពិធីបុណ្យទន្លេនៅខែត្រស្ទឹងត្រែង ដែលមានពលរដ្ឋរស់នៅជនបទនៃខែត្រស្ទឹងត្រែង និងពលរដ្ឋមកពីខែត្រនានាទូទាំងប្រទេស សម្រុកទៅចូលរួមច្រើនកុះករ។ អាជ្ញាធរក្រុងស្ទឹងត្រែង លោក ប៊ុន ណារី បញ្ជាក់ថា អាជ្ញាធរបានយកចិត្តទុកដាក់ពង្រឹងសុវត្ថិភាព សន្តិសុខជូនពលរដ្ឋ ដោយសហការជាមួយអគ្គស្នងការនគរបាលជាតិ និងអគ្គបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសផង។
សូមស្ដាប់លោក ម៉ែន សុធីរ រាយការណ៍ព័ត៌មាននេះ៖