អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានជួបប្រជុំជ្រើសរើសក្រុមការងារថ្មីសម្រាប់លេខាធិការដ្ឋាន នៃអង្គការ-សមាគមខ្មែរកម្ពុជាក្រោម។ ក្នុងពេលជាមួយគ្នា ផែនការសកម្មភាពការងារជាច្រើនត្រូវបានអង្គការ-សមាគមខ្មែរក្រោម រៀបចំឡើងដើម្បីអនុវត្តឈានដល់ការការពារផលប្រយោជន៍ពលរដ្ឋខ្មែរក្រោមទាំងនៅកម្ពុជា និងនៅដែនដីកម្ពុជាក្រោម។
តើផែនការសកម្មភាពសំខាន់របស់លេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោម មានអ្វីខ្លះ?
សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍របស់លោក យាង សុជាមេត្តា ជាមួយលោក សឺន ជុំជួន នាយកកម្មវិធីនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ដូចតទៅ៖