Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ស្នើ​សភា​និង​ក្រសួង​មហាផ្ទៃ​អន្តរាគមន៍​ករណី​ចាញ់​បោក​ក្រុមហ៊ុន​អស់​ជាង​កន្លះ​លាន​ដុល្លារ

$
0
0

ប្រជាពលរដ្ឋ​​ប្រមាណ១០០​នាក់​ មក​តវ៉ា​នៅ​មុខ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ដោយ​ស្នើ​ឲ្យ​ក្រសួង​នេះ និង​រដ្ឋសភា អន្តរាគមន៍​ដោះស្រាយ​ ទារ​សំណង​ពី​ក្រុមហ៊ុន​មួយ​ឈ្មោះ អែមផាយ ប៊ីក ខាភីថល (Empire Big Capital Limited) ដែល​ពួកគេ​ចោទ​ថា ក្រុមហ៊ុន​នេះ បោក​ប្រាស់​លុយ​អស់​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក (៧៩០.៤០០)។

ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ​១០០​នាក់​នេះ ពួកគេ​អះអាង​ថា មក​ពី​មក​ពី​រាជធានី​ខេត្ត​ជាង​១០ រួមមាន​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពត និង​ខេត្ត​តាកែវ។ ពួកគេ​ចោទ​ក្រុមហ៊ុន​ថា បាន​បោក​ប្រាស់​លុយ​របស់​ខ្លួន តាមរយៈ​ការ​ប្រមូល​ទុន​ពី​ពួកគេ​តាំង​ពី​ឆ្នាំ​២០១៣​មក ដោយ​សន្យា​ផ្ដល់​ផល​ចំណេញ​ភាគលាភ ១០​ភាគរយ​ក្នុង​ខែ និង​ផ្ដល់​ប្រាប់​ដើម​មក​វិញ ក្នុង​រយៈពេល​១៨ខែ​ក្រោយ​វិនិយោគ​រួច។

ពលរដ្ឋ​តវ៉ា​បន្ត​អះអាង​ថា ក្រុមហ៊ុន​នេះ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ីអាគ្នេយ៍ និង​សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ ស្ដីពី​ការ​ធានា​ទុន​របស់​អ្នក​វិនិយោគ​នៅ​កម្ពុជា ដែល​អង្គការ​សមាគម​ទាំង​ពីរ​នេះ បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​នៅ​ក្រសួង​មហាផ្ទៃ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles