តុលាការកំពូលសម្រេចលើកពេលបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំ របស់មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ៤រូប និងមន្ត្រីគ.ជ.ប១រូប ទៅថ្ងៃទី៦ ខែមីនា ដោយខកខានមិនបានជំនុំជម្រះនៅព្រឹកថ្ងៃទី២៧ កុម្ភៈឡើយ។
មេធាវីការពារក្ដីមន្ត្រីអាដហុកបញ្ជាក់ថា មូលហេតុលើកពេលសវនាការនេះ ដោយសារតែឆ្លើយឆ្លងលិខិតរដ្ឋបាលយឺតយ៉ាវ។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ សាលាឧទ្ធរណ៍បានសម្រេចច្រានចោលលើបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នកទាំង៥ហើយ ដោយសំអាងហេតុថា បារម្ភខ្លាចរត់គេចខ្លួន និងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេតនៅឡើយ។
សកម្មជនសិទ្ធិមនុស្សអាដហុក ទាំង ៤រូប មានលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ហើយមន្ត្រីគ.ជ.ប លោក នី ចរិយា ជាប់ចោទពីបទសមគំនិតក្នុងករណីដូចគ្នានេះដែរ កាលពីដើមខែឧសភា ឆ្នាំ២០១៦។ អ្នកទាំង ៥ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចោទប្រកាន់កាលពីខែមេសា ឆ្នាំ២០១៦ ពាក់ព័ន្ធរឿងក្ដីដ៏ចម្រូងចម្រាសជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...