Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

កម្ពុជា-វៀតណាម​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ការងារ

$
0
0

ក្រសួង​ការងារ​កម្ពុជា និង​ក្រសួង​ការងារ​វៀតណាម បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​លើ​សហប្រតិបត្តិការ​ការងារ កាល​ពី​ថ្ងៃ​ទី​២២ មីនា នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

កិច្ច​ព្រមព្រៀង​គ្នា​នេះ ផ្ដោត​លើ​ការ​ពង្រឹង​សហប្រតិបត្តិការ ចែក​រំលែក​បទពិសោធន៍ និង​សិក្សា​រួម​គ្នា​លើ​ការ​បណ្តុះបណ្តាល​ការងារ និង​វិជ្ជាជីវៈ ការ​ប្រតិបត្តិ​ច្បាប់​ការងារ ការ​ដោះស្រាយ​ទំនាស់​ការងារ។

ភាគី​កម្ពុជា និង​វៀតណាម ក៏​នឹង​សហការ​គ្នា​លើ​ការ​គ្រប់គ្រង​ពលករ​ចំណាក​ស្រុក ការ​សម្របសម្រួល​ដោះស្រាយ​នីតិវិធី​ផ្លូវ​ច្បាប់​សម្រាប់​អ្នក​ធ្វើ​ការងារ​តាម​តំបន់​ព្រំដែន។ ភាគី​ទាំង​ពីរ​នឹង​សម្រួល​ដល់​ពលករ​តាម​ព្រំដែន ក្នុង​ការ​ដាក់​ពាក្យ​ស្នើសុំ​ឯកសារ​ធ្វើ​ការ​ស្រប​ច្បាប់ ដោយ​អនុលោម​តាម​ច្បាប់ និង​បទបញ្ញត្តិ​នានា ព្រម​ទាំង​បង្ក​នូវ​លក្ខខណ្ឌ​ងាយ​ស្រួល​ដល់​ពលករ​ដែល​ទទួល​បាន​ឯកសារ​ធ្វើ​ការ​ស្រប​ច្បាប់ ដើម្បី​អាច​បន្ត​ការ​ស្នាក់នៅ និង​ធ្វើ​ការ​ស្រប​ច្បាប់។

បើ​តាម​បណ្ដាញ​សារព័ត៌មាន​វៀតណាម ញូវ (Vietnam News) រដ្ឋមន្ត្រី​ក្រសួង​ការងារ​វៀតណាម លោក ដាវ ង៉ុក យុង (Đào Ngọc Dung) សង្ឃឹម​ថា ទស្សនកិច្ច​របស់​ភាគី​កម្ពុជា នៅ​វៀតណាម នឹង​ជួយ​រួម​ចំណែក​ពង្រឹង​ការ​សិក្សា​រួម​គ្នា ដើម្បី​ដោះស្រាយ​ភាព​ខុស​គ្នា​នៅ​ក្នុង​គោល​នយោបាយ​ស្ដីពី​ពលករ​បរទេស។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា កត់​ទុក​ការ​ស្នើ​របស់​ភាគី​វៀតណាម ទាក់ទង​នឹង​ការ​សម្របសម្រួល​ពលករ​វៀតណាម ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​តាម​តំបន់​ព្រំដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles