នៅថ្ងៃទី២៦ មីនា មានទំព័រហ្វេសប៊ុកមួយបានក្លែងធ្វើជាហ្វេសប៊ុក (facebook) របស់អាស៊ីសេរី ដោយប្រើរូបសញ្ញា និងឈ្មោះអាស៊ីសេរី។ ទំព័រហ្វេសប៊ុកនេះបានផ្សាយព័ត៌មានខ្លីស្តីអំពីការស្ទាបស្ទង់មតិរបស់អង្គការអន្តរជាតិផ្នែកសិទ្ធិពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបង្ហាញពីការកើនឡើងនូវចំនួនការគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា ហើយការមិនគាំទ្រគណបក្សសង្គ្រោះជាតិ ដោយសារប្រជាពលរដ្ឋយល់ថា គណបក្សប្រឆាំងមានតែភាពប្រេះស្រាំ និងឈានដល់ការរលំរលាយតែប៉ុណ្ណោះ។
អាស៊ីសេរី សូមច្រានចោលនូវការផ្សព្វផ្សាយព័ត៌មាននេះ។ យើងខ្ញុំមិនបានសរសេរផ្សព្វផ្សាយដូចការលើកឡើងខាងដើមនោះឡើយ។
លោកអ្នកនាងអាចសម្គាល់ទំព័រហ្វេសប៊ុកអាស៊ីសេរីពិតប្រាកដ (https://www.facebook.com/rfacambodia) ដោយស្វែងរកមើលសញ្ញាបញ្ជាក់គូសគ្រីសពណ៌ខៀវ នៅខាងស្តាំឈ្មោះហ្វេសប៊ុករបស់យើងខ្ញុំ ដែលជានិមិត្តសញ្ញាទទួលស្គាល់ជាផ្លូវការពីក្រុមហ៊ុនហ្វេសប៊ុក។
ប្រសិនបើលោកអ្នកនាងសង្ស័យ ឬមានព័ត៌មានចង់ផ្តល់មកឲ្យអាស៊ីសេរី លោកអ្នកនាងអាចទាក់ទងមកកាន់ការិយាល័យអាស៊ីសេរី តាមរយៈអ៊ីមែល៖ khmer@rfa.org ឬទូរស័ព្ទលេខ 023 211 805 លេខ 012 800 373 លេខ 012 428 689 និងលេខ 012 645 575។ សូមអរគុណ!