
ទំព័រហ្វេសប៊ុក (Facebook) របស់បេឡាជាតិរបបសន្តិសុខសង្គមឱ្យដឹងថា កម្មករជិត ១.៧០០នាក់ បានដួលសន្លប់ក្នុងឆ្នាំ២០១៧ នៅតាម ២២រោងចក្រ។
បេឡាជាតិរបបសន្តិសុខសង្គមអះអាងថា មូលហេតុដែលនាំឱ្យកម្មករដួលសន្លប់នោះ គឺផ្ដើមចេញពីបញ្ហាសុខភាពរបស់កម្មករមួយនាក់ ឬពីរនាក់ដួលសន្លប់មុន ហើយបណ្ដាលឲ្យកម្មករដទៃឃើញក៏មានការភិតភ័យ ទន់ដៃទន់ជើងតៗគ្នា សន្លប់ជាបន្តបន្ទាប់។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ឱ្យអាស៊ីសេរី ដឹងនៅថ្ងៃទី២ កុម្ភៈ នេះថា មូលហេតុដែលបេឡាជាតិរបបសន្តិសុខសង្គមលើកឡើងមិនត្រឹមត្រូវនោះទេ។ លោកបន្តថា មូលហេតុសំខាន់ដែលកម្មករដួលសន្លប់ដោយសារតែអំពើពុករលួយ និងកង្វះខាងអធិការកិច្ចនៅតាមរោងចក្រដើម្បីធានាបរិស្ថានរោងចក្រគោរពតាមច្បាប់ការងារ៖ «»។
លោកថា ដើម្បីកាត់បន្ថយការដួលសន្លប់របស់កម្មករ រដ្ឋាភិបាលត្រូវជំរុញឱ្យខាងនិយោជិកអនុវត្តច្បាប់ដែលមានស្រាប់ ហើយត្រូវបង្កើតច្បាប់មួយចំនួនដែលអាចធ្វើឱ្យប្រសើរឡើងនៃលក្ខខណ្ឌ ឬប្លង់សុខភាព សុវត្ថិភាព កន្លែងការងាររបស់កម្មករ៕