Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​បរិស្ថាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ចូល​រួម​សន្សំ​សំចៃ​ក្នុង​ការ​ប្រើប្រាស់​ថាមពល

$
0
0

មន្ត្រី​ក្រសួង​បរិស្ថាន អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ចូលរួម​សន្សំ​សំចៃ ក្នុង​ការ​ប្រើប្រាស់​ថាមពល​ដើម្បី​​ជួយ​ថែរក្សា​​ដល់​ភព​ផែនដី និង​ការ​រស់​នៅ​ដ៏​ប្រសើរ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី ដែល​បាន​ចាប់​ផ្ដើម​តាំង​ពី​ម៉ោង ៥​រសៀល នឹង​បញ្ចប់​នៅ​ម៉ោង ៩ និង ៣០​នាទី នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ក្នុង​បរិវេណ​សួន​ច្បារ​វត្ត​បទុមវតី។ កម្មវិធី​នេះ​នឹង​មាន​ការ​ផ្តាច់​ចរន្ដអគ្គីសនី​រយៈពេល​មួយ​​ម៉ោង ចាប់​ពី​ម៉ោង ៨ និង ៣០​នាទី រហូត​ដល់​ម៉ោង ៩ និង ៣០​នាទី ដោយ​ជំនួស​មក​វិញ​នូវ​ពន្លឺ​ភ្លើង​ទៀន។

អគ្គ​នាយិកា​នៃ​អគ្គនាយកដ្ឋាន​ចំណេះ​ដឹង និង​ព័ត៌មាន​បរិស្ថាន អ្នកស្រី ងិន លីណា ឱ្យ​អាស៊ីសេរី ដឹង​ថា កម្មវិធី​នេះ​ជា​ការ​បង្ហាញ​ទៅ​ដល់​​សាធារណជន​ឱ្យ​​បាន​ដឹង​អំពី​កិច្ច​ការពារ​បរិស្ថាន និង​ការ​សន្សំសំចៃ​ថាមពល៖ «ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​និម្មិត​រូប​មួយ មិន​មែន​បាន​ន័យ​ថា យើង​បិទ​ភ្លើង​មួយ​ម៉ោង​សម្រាប់​ថ្ងៃ​នេះ​អាច​ជួយ​ភព​ផែនដី​ទាំង​អស់​គ្នា​នោះ​ទេ ប៉ុន្តែ​ជា​និមិត្តរូប​មួយ​ដើម្បី​ឱ្យ​ប្រជាជន និង​សាធារណជន​យល់​ពី​បញ្ហា​នេះ ហើយ​ចូលរួម​ទាំង​អស់​គ្នា​ក្នុង​ការ​ប្រើប្រាស់​ថាមពល​ប្រចាំថ្ងៃ​ហ្នឹង​ដោយ​មាន​ការ​គ្រប់គ្រង​បាន​ល្អ និង​ចូលរួម​សន្សំ​សំចៃ​ទាំង​អស់​គ្នា។ យុវជន​យើង​ត្រូវ​ចាប់​ផ្ដើម​ទាំង​អស់​គ្នា ចូលរួម​ក្នុង​កិច្ច​ការពារ​បរិស្ថាន ព្រោះ​បរិស្ថាន​គឺ​ជា​រឿង​យើង​ទាំង​អស់​គ្នា»

នេះ​ជា​​ឆ្នាំ​​​ទី​៥​ហើយ ដែល​​ប្រទេស​កម្ពុជា បាន​ចូលរួម​ជាមួយ​ពិភពលោក​ក្នុង​ការ​ប្រារព្ធ​ទិវា “មួយ​ម៉ោង​​ដើម្បី​ភព​ផែន​ដី”។ ទិវា​មួយ​នេះ ដំបូង​ឡើយ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ស៊ីដនី (Sydney) ប្រទេស​អូស្ត្រាលី នៅ​ឆ្នាំ​២០០៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles