Quantcast
Viewing all articles
Browse latest Browse all 11174

អ្នក​បុរី​កីឡា​តវ៉ា​មុខ​ផ្ទះ អ្នកស្រី ស៊ុយ សុផាន ក្រោយ​គ្មាន​ដំណោះស្រាយ​ជាមួយ​សាលាក្រុង

Image may be NSFW.
Clik here to view.

ពលរដ្ឋ​បុរី​កីឡា​ប្រមាណ​១០​នាក់ លើក​បដា​តវ៉ា​នៅមុខ​ផ្ទះ អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផាន អ៊ីម៉ិច (Phan Imex) ទាមទារ​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ជម្លោះ​តំបន់​បុរីកីឡា ដែល​នៅ​សេសសល់ ១០​គ្រួសារ។

ពលរដ្ឋ​បុរី​កីឡា​លោកស្រី ង៉ូវ ណារី ថ្លែង​កាល​ថ្ងៃ​ទី​១៧ មករា ថា ពួកគាត់​នាំគ្នា​ទៅផ្ទះ អ្នកស្រី ស៊ុយ សុផាន ដើម្បី​ទាមទារ​ឲ្យ​ដោះស្រាយ​សំណង​ផ្ទះសម្បែង ដែល​ក្រុមហ៊ុន​នេះ បាន​ឈូស​កម្ទេច​តាំងពី​ឆ្នាំ​២០១២។ លោកស្រី​អោយ​ដឹង​បន្ត​ថា អ្នកស្រី ស៊ុយ សុផាន មិនបាន​ចេញ​មក​ជួប​ពួកគាត់​ទេ ប៉ុន្តែ​អ្នកស្រី​បាន​បញ្ជា​ឲ្យ​អ្នក​បើករថយន្ត​ចេញ​មក​ជួប​ពលរដ្ឋ ដោយ​ប្រាប់​ឲ្យ​ពួកគាត់​ទៅ​ចរចា​ជាមួយ​អាជ្ញាធរ​ខណ្ឌ និង​សាលា​រាជធានី​ភ្នំពេញ​វិញ ពីព្រោះ អ្នកស្រី ស៊ុយ សុផាន បាន​ប្រគល់​សិទ្ធិ​ឲ្យ​អាជ្ញាធរ​ហើយ។ លោកស្រី​បញ្ជាក់​ថា ដោយសារ​ការចរចា​ជាមួយ​អាជ្ញាធរ និង​សាលា​រាជធានី​ជាច្រើនលើក​គ្មាន​ដំណោះស្រាយ​ទើប​ពួកគាត់​ចង់​ជួយ​អ្នកស្រី ស៊ុយ សុផាន ផ្ទាល់៖ «ថ្ងៃ​សុក្រ​ខ្ញុំ​នឹង​មក​ទៀត បើ​យាយ​ផាន (ស៊ុយ សុផាន) គាត់​នៅតែ​គេច​មុខ មិន​ព្រម​មក​ជួប​ពួក​ខ្ញុំ​មក​ដោះស្រាយ​បញ្ចប់​នៅ​បុរី​កីឡា​ទេ គាត់​មិន​អាច​គេច​រហូត​ទេ ថ្ងៃ​សុក្រ​ខ្ញុំ​នឹង​ដាក់​កន្ទេល​ទៅ​ដេកចាំ​ទល់​ល្ងាច​មិន​ត្រឡប់​មក​វិញ​ទេ»

កាលពី​ថ្ងៃ​ទី​១៥ មករា អាជ្ញាធរ​ខណ្ឌ​៧មករា បាន​រារាំង​ពលរដ្ឋ​បុរីកីឡា មិន​ឲ្យ​ទៅផ្ទះ អ្នកស្រី ស៊ុយ សុផាន ម្ដង​រួចហើយ ដោយ​តម្រូវ​ឲ្យ​សហគមន៍​បុរីកីឡា ចរចា​ជាមួយ​អភិបាលខណ្ឌ​៧​មករា លោក លឹម សុភា ប៉ុន្តែ​ការចរចា​មិន​ត្រូវរ៉ូវ​គ្នា។ អាជ្ញាធរ​ខណ្ឌ​បាន​យល់ព្រម​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ ១​ម៉ឺន ៥​ពាន់​ដុល្លារ។ ពួកគាត់​អះអាង​ថា ក្នុងចំណោម​អ្នកភូមិ​១០​គ្រួសារ​ដែល​នៅ​សេសសល់ មាន​២​គ្រួសារ​ទាមទារ​សំណង​ផ្ទះ​មួយ​បន្ទប់ នៅ​ជាន់​ទី​២ នៃ​អាគារ​បុរីកីឡា ឬ​ប្រាក់​៣​ម៉ឺន​ដុល្លារ និង​៨​គ្រួសារ​ទៀត ទាមទារ​ប្រាក់​២​ម៉ឺន ៥​ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ។

ថ្វីត្បិត​តែ​ខកខាន​មិន​បាន​ជួប អ្នកស្រី ស៊ុយ សុផាន ជា​ម្ចាស់​អភិវឌ្ឍន៍​តំបន់​បុរី​កីឡា អ្នកភូមិ​អះអាង​ថា ពួកគាត់​នឹង​ព្យាយាម​ជួយ​អ្នកស្រី​ផ្ទាល់ ដោយ​សង្ឃឹមថា​នឹង​មាន​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​តំបន់​បុរីកីឡា​ឲ្យ​បាន​ឆាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles