Quantcast
Viewing all articles
Browse latest Browse all 11174

តុលាការ​កំពូល​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក គឹម សុខ ក្នុង​ពន្ធនាគារ​ជា​លើក​ទី​២

Image may be NSFW.
Clik here to view.

តុលាការ​កំពូល​បន្ត​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​១០ ខែ​មករា។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹម សុខ ប្រកាស​ថា លោក​នឹង​ទៅ​ជជែក​ជាមួយ​កូនក្ដី​លោក​នៅ​ពន្ធនាគារ​ដើម្បី​ស្វែង​រក​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​តតាំង​បន្ត​ទៀត។

​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល អ្នកស្រី គិម សត្ថាវី ប្រកាស​ថា​បន្ត​ឃុំ​ខ្លួន​លោក គឹម សុខ ក្នុង​ពន្ធនាគារ​ដដែល។ សវនាការ​នៅ​តុលាការ​កំពូល នៅ​ព្រឹក​នេះ ​មិន​មាន​វត្តមាន​លោក ជូង ជូងី ដែល​ជា​មេធាវី​របស់​លោក គឹម សុខ ទេ ដោយ​លោក​ថា មិន​បាន​ទទួល​លិខិត​អញ្ជើញ​ពី​តុលាការ។ ប៉ុន្តែ​ក្នុង​សវនាការ​នេះ​មាន​វត្តមាន​លោក គី តិច ជា​មេធាវី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក​មេធាវី ជូង ជូងី ប្រាប់​អាស៊ីសេរី ក្រោយ​តុលាការ​កំពូល​សម្រេច​ថា លោក​គ្មាន​អ្វី​ត្រូវ​និយាយ​ទៀត​ទេ ព្រោះ​លោក​យល់​ថា តាំង​ពី​ដើម​មក​ដល់​ពេល​នេះ កូនក្ដី​របស់​លោក​មិន​ដែល​បាន​ទទួល​យុត្តិធម៌​ម្ដង​ណា​ឡើយ។ លោក​មេធាវី​បន្ត​ថា សំណុំ​រឿង​នេះ​កូនក្ដី​របស់​លោក​ក្រៅ​ពី​មិន​ទទួល​បាន​យុត្តិធម៌​ហើយ ថែម​ទាំង​បាត់បង់​សិទ្ធិ​នៅ​ពេល​សួរ​ដេញ​ដោល​នៅ​ក្នុង​បន្ទប់​សវនាការ​ថែម​ទៀត​ផង ព្រោះ​តុលាការ​មិន​អនុវត្ត​ឲ្យ​កូន​ក្តី​មាន​ក្រដាស និង​ប៊ិច ដែល​អាច​កត់​ត្រា​ទុក​ខ្លឹមសារ​សំខាន់ៗ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ។

​ចំណែក​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហ៊ុន សែន គឺ​លោ​មេធាវី គី តិច បដិសេធ​មិន​ធ្វើ​អត្ថាប្បាយ​បន្ថែម​លើ​ការ​សម្រេច​របស់​តុលាការ​កំពូល នៅ​ពេល​នេះ ដោយ​លោក​ប្រាប់​ថា លោក​ជាប់​រវល់​ប្រជុំ។

​លោក គឹម សុខ ត្រូវ​សមត្ថកិច្ច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ កន្លង​ទៅ និង​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៨​ខែ ព្រម​ទាំង​សង​ជំងឺ​ចិត្ត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ៨០០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles