Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​នៅ​ខេត្ត​កំពត​ប្ដឹង​មេធាវី​ម្នាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

Image may be NSFW.
Clik here to view.

ក្រុម​ពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្ដឹង​មេធាវី​ម្នាក់​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​សូកប៉ាន់​តុលាការ។

ក្រុម​ពលរដ្ឋ​រស់​នៅ​ខេត្ត​កំពត ចំនួន ៦​នាក់ រួម​គ្នា​សម្រេច​សរសេរ​ពាក្យ​បណ្ដឹង​ចំនួន​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ប្ដឹង​លោក​មេធាវី ខូវ ណារ៉ូ ដែល​ពលរដ្ឋ​ចោទ​ប្រកាន់​ថា ជា​មេធាវី​ល្បី​ឈ្មោះ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​សូកប៉ាន់​តុលាការ ​ប្រើ​អាវុធ​ខុស​ច្បាប់ និង​រត់​ការ​ដោះ​លែង​ជន​សង្ស័យ​ឲ្យ​នៅ​ក្រៅ​ឃុំ។

តាម​រយៈពាក្យ​បណ្ដឹង​របស់​ក្រុម​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា កន្លង​ទៅ ចោទ​ប្រកាន់​ថា មេធាវី​រូប​នេះ​បាន​សូក​ប៉ាន់​មន្ត្រី​សុរិយោដី​ឲ្យ​កែកុន​ដី​ព្រៃ​ផង​ដែរ ដើម្បី​ទទួល​បាន​ប្លង់​រឹង និង​រត់​ការ​ដោះ​លែង​ជន​សង្ស័យ​ឲ្យ​នៅ​ក្រៅ​ឃុំ ដែល​ទង្វើ​ទាំង​នេះ​គឺ​ជា​រឿង​អយុត្តិធម៌។

ចំណែក​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ផ្សេង​ទៀត​ដែល​ប្ដឹង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ កន្លង​ទៅ ក៏​បាន​ប្ដឹង​លោក​មេធាវី ខូវ ណារ៉ូ ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែរ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ សូកប៉ាន់ និង​ប្រើ​ប្រាស់​អាវុធ​​ខុស​ច្បាប់ និង​បទល្មើស​មួយ​ចំនួន​ទៀត។

មន្ត្រី​អង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ ស្នើ​សុំ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ស្រាវជ្រាវ និង​កាត់​សេចក្ដី​លើ​ករណី​នេះ​ឲ្យ​មាន​យុត្តិធម៌។ លោក​យល់​ថា បើ​រឿង​អាច​ពិត​ដូច​ទៅ​នឹង​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ ហើយ​ទង្វើ​របស់​មេធាវី​រូប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ខ្លាំង​ណាស់៖ «»។

ខណៈ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​បាន​ដល់​ដៃ​ស្ថាប័ន​ជំនាញ​ជា​បន្តបន្ទាប់​ក្នុង​ពេល​នេះ លោក​មេធាវី ខូវ ណារ៉ូ ដែល​រង​ការ​ចោទ​​ប្រកាន់​នោះ​បាន​​ប្រកាស​មិន​ទទួល​ស្គាល់​ការ​ចោទ​ទាំង​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles