Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

យូនីសេហ្វ​ថ្កោលទោស​ក្រុមហ៊ុន​នាំ​ចេញ​ផលិតផល​ទឹកដោះ​ស្ត្រី​ខ្មែរ​ទៅ​លក់​នៅអាមេរិក

$
0
0

មូលនិធិ​អង្គការ​សហប្រជាជាតិ​ដើម្បី​កុមារ ហៅ​កាត់​ថា យូនីសេហ្វ (UNICEF) បាន​ថ្កោលទោស​ក្រុមហ៊ុន​អាមេរិកាំង​មួយ​ឈ្មោះ អ៊ាមប្រូសៀ ឡាបស៍ (Ambrosia Labs) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​យូតា (Utah) ពាក់ព័ន្ធ​នឹង​អាជីវកម្ម​នាំ​ចេញ​ផលិតផល​ទឹកដោះ​ធម្មជាតិ​ស្ត្រី​ខ្មែរ​ទៅ​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក

មូលនិធិ​នេះ​ចាត់​ទុក​ថា ទឹកដោះ​ធម្មជាតិ​ស្ត្រី គឺ​ជា​កោសិកា​មនុស្ស​ដូចជា​ឈាម​ដែរការ​ធ្វើ​ពាណិជ្ជកម្ម​ណាមួយ​លើ​ផលិតផល​នេះ គួរតែ​ត្រូវ​បាន​ហាម​ប្រាម​ដោយ​ច្បាប់

មន្ត្រីនាំពាក្យ​យូនីសេហ្វ ​ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី អ៊ីម៉ាន ម៉ូរូកា (Iman Morooka) ត្រូវ​បាន​ភ្នាក់ងារ​សារព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ (AFP) ស្រង់​ប្រសាសន៍​ផ្សាយ​កាល​ពី​ថ្ងៃទី២២ ខែ​មីនា ម្សិលមិញ​នេះ​ថា ទឹកដោះ​ធម្មជាតិ​ស្រ្តី មិន​គួរ​ត្រូវ​គេ​យក​ទៅ​ធ្វើ​អាជីវកម្ម ក្រោម​រូបភាព​កេងប្រវ័ញ្ច​យក​ប្រយោជន៍​ពី​ស្ត្រី​ខ្មែរ​ដែល​ក្រីក្រ និង​ងាយ​រងគ្រោះ​នោះ​ទេ

អ្នកស្រី​បន្ត​ថា ទឹកដោះ​ធម្មជាតិ​ស្រ្តី​ដែល​សល់​លើស​តម្រូវការ គួរ​ត្រូវ​រក្សា​ទុក​នៅ​កម្ពុជា ដោយ​ហេតុថា ទារក​ជាច្រើន​ក្នុង​ប្រទេស​នេះ កំពុង​ប្រឈម​នឹង​បញ្ហា​កង្វះជីវជាតិ​ទ្រទ្រង់​រាងកាយ​យ៉ាង​ធ្ងន់ធ្ងរ

យូនីសេហ្វ បញ្ជាក់​ថា កង្វះ​អាហាររូបត្ថម្ភ​នៅ​តែ​ជា​បញ្ហា​គំរាមកំហែង​មួយ​ចំពោះ​សុខុមាលភាព​កុមារ​នៅ​កម្ពុជាហេតុ​ដូច្នេះ ការ​បំបៅ​ទឹកដោះ​ធម្មជាតិសមស្រប​គឺ​ជា​កត្តាសំខាន់​មួយ​ក្នុង​ចំណោម​កត្តា​សំខាន់​នានា ដែល​ចូលរួម​ចំណែក​ឲ្យ​កុមារ​មាន​សុខភាព និង​ជីវជាតិ​ទ្រទ្រង់​រាងកាយ​ល្អ

ការ​ថ្កោលទោស​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​របាយការណ៍​នា​ពេល​ថ្មីៗនេះថា អាជ្ញាធរ​ខ្មែរ​បាន​បញ្ឈប់​មិន​ឲ្យ​ក្រុមហ៊ុន អ៊ាម់ប្រូសៀ ឡាបស៍ នាំ​ចេញ​ផលិតផល​ទឹកដោះ ដែល​បាន​ប្រមូល​ទិញ​ពី​ស្ត្រី​ក្រីក្រ និង​ងាយ​រងគ្រោះ​នៅ​កម្ពុជា យក​ទៅ​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក ជា​បណ្តោះអាសន្ន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles