Clik here to view.

កសិករចំនួន៤៣គ្រួសារ នៅភូមិខិះស្វាយ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រួមគ្នាអភិរក្សសត្វត្រយងយក្ស និងការពារព្រៃឈើ ជាទីជម្រករបស់សត្វស្លាបប្រភេទនេះ នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច។
ការចូលរួមរបស់កសិករទាំងនេះ គឺជាផ្នែកមួយនៃគម្រោង IBIS Rice របស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) សហការជាដៃគូជាមួយអង្គការជីវិតសត្វស្លាបអន្តរជាតិ កម្មវិធីប្រចាំកម្ពុជា (BirdLife International Cambodia Program) ដែលមានគោលដៅបង្កើនប្រាក់ចំណូលជូនសហគមន៍ តាមរយៈការទទួលទិញស្រូវរបស់កសិករកម្ពុជាក្នុងតម្លៃមួយខ្ពស់ ដើម្បីផលិតអង្ករសរីរាង្គដែលមានគុណភាពលំដាប់ថ្នាក់ពិភពលោក ក្រោមលក្ខខណ្ឌកសិករត្រូវចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានយកដីព្រៃ និងការបរបាញ់សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិ។
បច្ចុប្បន្ន អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា កំពុងធ្វើការរួមគ្នាជាមួយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដើម្បីការពារដែនជម្រកសត្វព្រៃ ក្នុងស្រុកសៀមប៉ាង ដែលមានទំហំផ្ទៃដី ១៥០.០០០ ហិកតារ។ ដែនជម្រកសត្វព្រៃនេះ គាំទ្រដល់ការរស់នៅរបស់សត្វព្រៃប្រភេទរងគ្រោះជិតផុតពូជជាច្រើនប្រភេទ ដែលក្នុងនោះរួមមាន សត្វត្រយ៉ងយក្ស និងសត្វត្រយ៉ងចង្កំកស។ ត្រយ៉ងទាំងពីរប្រភេទ មានវត្តមាននៅតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ហើយប្រទេសកម្ពុជាបានជ្រើសរើសយកសត្វត្រយ៉ងយក្ស ជាសត្វស្លាបតំណាងឲ្យប្រទេសកម្ពុជា៕