Clik here to view.

ក្រុមសហជីពគាំទ្ររដ្ឋាភិបាលជាង ១០០សហជីព ក្រោមការសម្របសម្រួលរបស់លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានរួមគ្នាដាក់ពាក្យបណ្ដឹងប្រឆាំងលោក ជា មុនី ដែលជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៃកម្ពុជា និងជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ពីបទញុះញង់ ក្នុងពេលដែលលោកបានផ្ដល់បទសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ ធ្នូ កន្លងទៅនេះ ដោយចោទថា លោក ជា មុនី បានអំពាវនាវឲ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យកាន់តែលឿនកាន់តែល្អ។
ពាក្យបណ្ដឹងចុះថ្ងៃទី១៨ ធ្នូ ទាមទារឲ្យព្រះរាជអាជ្ញា ចោទប្រកាន់លោក ជា មុនី និងបក្សពួក ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ដល់កម្មករនិយោជិកចំនួន ១ លានដុល្លារអាមេរិក។
សូមស្ដាប់បទសម្ភាសរវាងលោក មាន ឫទ្ធិ និងលោក ជា មុនី ជុំវិញករណីប្ដឹងផ្ដល់ខាងលើនេះដូចតទៅ៖