ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាំខ្លួនអ្នកឃ្លាំមើលនយោបាយ លោក គឹម សុខ មកសាកសួរបន្ថែមនៅរសៀលថ្ងៃទី២១ មីនា នេះ ក្រោយលោកត្រូវបានតុលាការឃុំខ្លួនជាង១ខែ ដែលប្ដឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក គឹម សុខ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដឹងរបស់លោក ហ៊ុន សែន ដែលប្ដឹងរូបលោក និងទារសំណងជំងឺចិត្តជាងកន្លះលានដុល្លារអាមេរិក។ ការឃុំខ្លួននេះ ក្រោមបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម បន្ទាប់ពីលោក គឹម សុខ និយាយជាប្រយោលថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី។ កាលពីថ្ងៃទី៦ មីនា លោកត្រូវបានសាលាឧទ្ធរណ៍បដិសេធការសុំនៅក្រៅឃុំ។
សូមស្ដាប់ព័ត៌មានពិស្ដារ៖