Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ.ជ.ប ចំណាយ​ថវិកា​៥២​លាន​ដុល្លារ​សម្រាប់​ដំណើរការ​បោះឆ្នោត​ឃុំ-សង្កាត់

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ចំណាយ​ថវិកា​ប្រហែល ៥២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​រៀបចំ​ដំណើរការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត យល់​ថា ការ​ចំណាយ​ថវិកា​មួយ​ចំនួន​របស់ គ..ប ហាក់​មិន​ចាំបាច់ និង​គួរ​តែ​ចំណាយ​ថវិកា​ឲ្យ​បាន​ច្រើន​ដើម្បី​ចុះ​ផ្សព្វផ្សាយ​ផ្ទាល់​ដល់​ពលរដ្ឋ​នៅ​ទី​ជនបទ ឲ្យ​ពួក​គាត់​បាន​យល់​ដឹង​អំពី​ការ​បោះឆ្នោត។

មន្ត្រី គ..ប បញ្ជាក់​ថា ដោយសារ​ការ​រៀបចំ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​គួបផ្សំ​ជា​លើក​ដំបូង ដូច្នោះ​ការ​ចំណាយ​ថវិកា​ក៏​មាន​ចំនួន​ច្រើន​ជាង​ការ​ចំណាយ​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​កន្លង​ទៅ​ដែរ។ ចំណែក​សង្គម​ស៊ីវិល​បញ្ជាក់​ថា ពលរដ្ឋ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ដែល​អាច​យល់​ដឹង​ច្បាស់​អំពី​សារសំខាន់​នៃ​ការ​បោះឆ្នោត និង​ទាមទារ​ឲ្យ គ..ប គួរ​ចុះ​អប់រំ​ពួក​គាត់​បន្ថែម​ទៀត។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ហង្ស ពុទ្ធា ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៨ មីនា ថា ក្នុង​ចំណោម​ថវិកា​ទាំង ៥២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក គឺ​ជា​កញ្ចប់​ថវិកា​ជាតិ​ដែល​រាជ​រដ្ឋាភិបាល​បាន​ត្រៀម​ទុក​ឲ្យ គ..ប យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ចំណាយ​នានា​នៃ​ការ​រៀបចំ​ដំណើរការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ហើយ​បើ​ទោះ​ជា​គ្មាន​ជំនួយ​ពី​បរទេស​ក្ដី។

មន្ត្រី​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា ទឹកប្រាក់​ទាំងនេះ​បាន​ចំណាយ​លើ​ការ​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មាន​ដូចជា ការ​ទិញ​ធុង​ឆ្នោត ឬ​ជួសជុល​ធុង​ឆ្នោត​ឡើង​វិញ ទិញ​ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ម្រាមដៃ​លុប​មិន​ជ្រះ​ពី​ប្រទេស​ឥណ្ឌា និង​ចំណាយ​លើ​មន្ត្រី​បុគ្គលិក​ជាប់​កិច្ចសន្យា​ជាង ៩​ម៉ឺន​នាក់​ជាដើម៖ «ចំណាយ​ទៅ​លើ​បោះពុម្ព​សន្លឹក​ឆ្នោត ចំណាយ​ទៅ​លើ​ជួល​មធ្យោបាយ​ដឹក​ជញ្ជូន​សម្រាប់​ប្រើប្រាស់​ដល់​ការ​បោះឆ្នោត និង​ការ​ចំណាយ​លើ​យថាហេតុ​ផ្សេងៗ​ទៀត»

លោក ហង្ស ពុទ្ធា បន្ថែម​ថា ទឹកប្រាក់​ទាំងនេះ​ក៏​នឹង​កាត់​ចេញ​មួយ​ចំនួន​វិញ ដោយសារ គ..ប បាន​ទទួល​ជំនួយ​ជា​ថវិកា និង​ឧបករណ៍​ផ្សេងៗ​ពី​ប្រទេស​ម្ចាស់​ជំនួយ​បាន​មួយ​ចំនួន ដូចជា​ប្រទេស​ជប៉ុន បាន​ផ្ដល់​ជំនួយ​ចំនួន ១​លាន ២​សែន​ដុល្លារ​ដើម្បី​បង្កើត​ប្រព័ន្ធ​កុំព្យូទ័រ​មេ​ផ្ទុក​ទិន្នន័យ​បោះឆ្នោត សហភាព​អឺរ៉ុប ផ្ដល់​កុំព្យូទ័រ​ចំនួន ២.៤០០​គ្រឿង និង​ថវិកា​ចំនួន ៦,៧​លាន​អឺរ៉ូ និង​ឧបករណ៍​មួយ​ចំនួន រីឯ​ប្រទេស​ចិន ក៏​បាន​ផ្ដល់​ជា​ឧបករណ៍ និង​រថយន្ត ដែល​មាន​ចំនួន​ទឹកប្រាក់​ប្រហែល ១២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

មន្ត្រី​សង្គម​ស៊ីវិល​តាមដាន​ការ​បោះឆ្នោត ថ្លែង​ថា ការ​ចំណាយ​របស់ គ..ប អស់​ច្រើន​មក​លើ​ប្រាក់ខែ​របស់​មន្ត្រី ការ​ជួសជុល​ឧបករណ៍ និង​សម្ភារ​ឡើង​វិញ និង​ការ​បង្កើត​ការិយាល័យ ឬ​នាយកដ្ឋាន​ថ្មី​បន្ថែម ដូចជា​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ និង​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង ហាក់​មិន​សូវ​មាន​ប្រយោជន៍​នោះ​ទេ។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ហៅ​កាត់​ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់​ថា គ..ប គួរ​តែ​យក​ថវិកា​ទាំងនោះ​មក​ចំណាយ​លើ​សកម្មភាព​ចុះ​ទៅ​ផ្ទាល់​ដល់​មូលដ្ឋាន ដើម្បី​លើក​ទឹក​ចិត្ត និង​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ កុំ​ឲ្យ​ភ័យ​ខ្លាច និង​ឲ្យ​ពួក​គាត់​យល់​ដឹង​អំពី​គុណ​តម្លៃ​នៃ​ការ​បោះឆ្នោត របៀប​នៃ​ការ​បោះឆ្នោត និង​ពេលវេលា​ទៅ​បោះឆ្នោត ជាដើម ទើប​មាន​ប្រយោជន៍​ជាង ព្រោះ​កាល​ពី​អំឡុង​ពេល​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​ភាគច្រើន គ..ប អំពាវនាវ​តែ​នៅ​លើ​គេហទំព័រ ឬ​វែបសាយ​របស់​ខ្លួន ដែល​មិន​អាច​ឲ្យ​ពលរដ្ឋ​តាម​ទី​ជនបទ​ទទួល​ដំណឹង​គ្រប់គ្រាន់ និង​មាន​តែ​ពលរដ្ឋ​នៅ​ទីក្រុង​មាន​ចំនួន​ប្រមាណ ៣០% ប៉ុណ្ណោះ ដែល​អាច​មាន​លទ្ធភាព​ចូល​ទៅ​មើល​ព័ត៌មាន​ទាំងនោះ​បាន។

លោក សំ គន្ធាមី ចង់​ឃើញ គ..ប យក​ឧបករណ៍​ឧគ្ឃោសនស័ព្ទ​ទៅ​ប្រកាស​តាម​មូលដ្ឋាន​ទី​ជនបទ​ឲ្យ​ច្រើន ឬ​ចែក​ខិត្តប័ណ្ណ​ទៅ​កាន់​ពលរដ្ឋ​ជាដើម«..ប គាត់​ផ្អែក​ទៅ​លើ​វែបសាយ ទៅ​លើ​ហ្វេសប៊ុក ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​អាច​ចូល​ទៅ​មើល​ព័ត៌មាន​បាន ប៉ុន្តែ​ពលរដ្ឋ​ចំនួន​ធំ​នៅ​ជនបទ មិន​អាច​ទទួល​បាន​ព័ត៌មាន​ទេ»

ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន ៤៥ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ គឺ​មាន​គណបក្ស​ចំនួន ១២​ប៉ុណ្ណោះ ដែល​បាន​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​បេក្ខជន​របស់​ខ្លួន ដើម្បី​ចូលរួម​ដណ្ដើម​តំណែង​ជា​មេ​ឃុំ​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ នេះ។

មន្ត្រី​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា អះអាង​ថា គ..ប បាន​ជ្រើសរើស​មនុស្ស​ជាង ៩​ម៉ឺន​នាក់ ដើម្បី​ឲ្យ​ចុះ​សង្កេតការណ៍​តាម​ការិយាល័យ​បោះឆ្នោត​ទាំងអស់​ចំនួន ១.៦៤៦ នៅ​ទូទាំង​ប្រទេស ហើយ​អ្នក​សង្កេតការណ៍​មក​ពី​អង្គការ​សង្គម​ស៊ីវិល​វិញ លេច​ឮ​ថា មាន​ជាង ២​ម៉ឺន​នាក់។ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ការងារ​ដែល គ..ប កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន គឺ​រៀបចំ​ឲ្យ​គណបក្ស​នយោបាយ​ចុះ​ឃោសនា​រក​សន្លឹក​ឆ្នោត​ដែល​មាន​រយៈពេល ១៤​ថ្ងៃ ហើយ​គ្រប់​គណបក្ស​ទាំងអស់ អាច​ចេញ​ដើរ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ក្នុង​មួយ​គណបក្ស​មាន​តែ​ពីរ​ដង​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles