គណបក្សប្រជាជនកម្ពុជា ធានារ៉ាប់រងរាល់ការចំណាយសព្វគ្រប់សម្រាប់ពិធីបុណ្យសព លោក សុខ អាន ជំនួសអោយការប្រើប្រាស់ថវិកាជាតិ។
លិខិតមួយច្បាប់របស់គណបក្សប្រជាជនកម្ពុជា ចេញដោយលោក សាយ ឈុំ អនុប្រធានគណបក្ស ដែលមានការយល់ព្រមពីលោក ហ៊ុន សែន ចុះថ្ងៃទី១៨ ខែមីនា បានរៀបរាប់ថា គណបក្សកាន់អំណាចនឹងរ៉ាប់រងរាល់ការចំណាយគ្រប់បែបយ៉ាងសម្រាប់ពិធីបុណ្យសពលោក សុខ អាន នេះ។
លិខិតដដែលនេះ បានស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីបង្វិលលុយដែលបានស្នើសុំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៥ ខែមីនា ចូលទៅក្នុងថវិការដ្ឋវិញ។
ក្នុងសំណើរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមីនា បានស្នើប្រាក់ចំនួន ៣ប៊ីលានរៀល (បីពាន់លានរៀល) ដែលប្រហាក់ប្រហែលនឹង ៧៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ចំណាយលើពិធីបុណ្យសព លោក សុខ អាន៕