Quantcast
Viewing all articles
Browse latest Browse all 11174

កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ជាង​៤​សែន​តោន​ក្នុង​រយៈពេល​៩​ខែ

Image may be NSFW.
Clik here to view.

កម្ពុជា​បាន​នាំចេញ​អង្ករ​ជាង​៤​សែន​តោន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុង​រយៈពេល​៩​ខែ ដើម​ឆ្នាំ​២០១៧ នេះ គឺ​កើន​ឡើង​ជិត​១៧​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា កាល​ពី​ឆ្នាំ​កន្លងទៅ។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម របស់​ក្រសួងកសិកម្ម​លោក ហ៊ាន វ៉ាន់ហន ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន​របស់​វៀតណាម (VNA) ដកស្រង់​សម្ដី​ថា ការ​កើន​ឡើង​នៃ​ការ​នាំ​ចេញ​ដ៏​តិចតួច​នេះ នឹង​មិន​អាច ឲ្យ​កម្ពុជា​ទៅដល់​គោលដៅ​របស់​ខ្លួន ក្នុង​ការនាំចេញ​អង្ករ​ឲ្យ​បាន មួយ​លាន​តោន​នៅ​ឆ្នាំនេះ​បានទេ។

លោក​ព្យាករណ៍​ថា កម្ពុជា​អាច​ត្រឹម​នាំ​អង្ករ​ចេញ​បានតែ​ជាង​៦​សែន​តោន ក្នុង​ឆ្នាំ​២០១៧ ។ លោក​បន្ត​ថា កម្ពុជា​ត្រូវ​ទីផ្សារ​ផ្សេងទៀត​ក្រៅពី ប្រទេស​ចិន​ក្នុង​ការ​លក់​អង្ក​របស់​ខ្លួន​ដើម្បី​ជៀសវាង​ពី​ហានិភ័យ​សល់​អង្ករ​ចាល់​នៅ​ក្នុង​ឃ្លាំង។

អនុប្រធាន​សមាគម​ក្រុម​អ្នក​នាំ​អង្ករ​ចេញ​របស់​កម្ពុជា លោក ហ៊ុន ឡាក់ ថ្លែង​ថា ក្រុម​អ្នក​នាំ​អង្ករ​ចេញ គួរ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ឃ្លាំង​ផ្ទុក​ស្រូវ និង​ប្រព័ន្ធ​សម្ងួត​ស្រូវ​របស់​ពួកគេ ដើម្បី​បង្កើន​គុណភាព​អង្ករ​របស់​ប្រទេស។

លោក​ក៏បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត គោល​នយោបាយ​គាំទ្រ​ដល់​អ្នក​នាំ​អង្ករ​ចេញ​តាមរយៈ​ជំនួយ​មូលនិធិ និង​កាត់​បន្ថយ​ពន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles