Quantcast
Viewing all articles
Browse latest Browse all 11174

សហគមន៍​​ការពារ​ព្រៃឈើ​ខេត្ត​ព្រះវិហារ​គ្រោងប្ដឹង​​មេខ្លោង​កាប់​​ព្រៃ​ឈើ​៣​រូប

Image may be NSFW.
Clik here to view.

បច្ចុប្បន្ន​​នេះ សកម្មភាព​កាប់​​​​​​​​​​​​​​​​​ព្រៃ​ឈើ​យក​ទៅ​ជួញដូរ​​ខុសច្បាប់ នៅ​​​​​​​តំបន់​ព្រៃ​សហគមន៍​​ជាំពេន នា​ភូមិ​​​​​​​​​​​​​​បង្កើនផល ឃុំ​រម្យទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ នៅ​តែ​កើត​មាន​ ​ជា​រៀង​រាល់​ថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​ជា​ច្រើន​ខែ​មក​ហើយ គណៈកម្មការ​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ទី​នោះ​​តែង​អំពាវនាវ​​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​​​​​​​​​​​​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ឱ្យ​ជួយ​បង្ក្រាប​​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ ប៉ុន្តែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហាក់​មិន​មាន​ចំណាត់​​ការ​ណា​មួយ​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ។

​​គណៈកម្មការ​សហគមន៍​ការពារ​ព្រៃ​ឈើ​ជាំពេន ​ក្នុង​ឃុំ​រមទម នៃ​ស្រុក​រវៀង ឱ្យ​​ដឹង​ថា គេ​នឹង​ធ្វើ​ពាក្យ​បណ្ដឹង​ប្រឆាំង​មេខ្លោង​កាប់​ឈើ​នៅ​ក្នុង​តំបន់​ការពារ​របស់​ពួកគេ​ដាក់​ទៅ​តុលាការ​ខេត្ត​ព្រះវិហារ ​នៅ​ក្នុង​សប្ដាហ៍​នេះ។

​តំណាង​សហគមន៍​​ការពារ​ព្រៃឈើ​ជាំពេន គឺ​លោក រស់ លីន។ ​​​​​​លោក​មាន​ប្រសាសន៍​នៅ​រសៀល​​ថ្ងៃ​​​​​​​​​​អង្គារ​​​​ ខែ​​​​កញ្ញា​ ​​​ថា​​​សហគមន៍​​របស់​​លោក​​នឹង​ធ្វើ​​ពាក្យ​បណ្ដឹង​ដាក់​ទៅ​តុលាការ​ប្រឆាំង​នឹង​មេខ្លោង​កាប់​ឈើ​ខុស​ច្បាប់​ចំនួន ៣​រូប។​​ លោក​ថា ​​​​គណៈកម្មការ​សហគមន៍​ការពារ​ព្រៃ​ឈើ​របស់​លោក​ កំពុង​ចុះ​ស្រាវ​ជ្រាវ​​ប្រវត្តិ​មេខ្លោង​ដែល​កាប់​បំផ្លាញ​​ព្រៃ​ឈើ​ទាំង ៣​រូប​នោះ ឱ្យ​បាន​ច្បាស់​​លាស់​​​​អំពី​ទី​លំនៅ​ពិត​ប្រាកដ។

សូម​លោក​អ្នក​នាង​រង់ចាំ​អាន និង​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​អាស៊ីសេរី...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles