Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

កម្ពុជា​ស្នើ​កូរ៉េ​ខាង​ជើង​បញ្ឈប់​ការ​សាកល្បង​នុយក្លេអ៊ែរ​និង​មីស៊ីល​គ្រប់​ប្រភេទ

$
0
0

កម្ពុជា​ស្នើ​ប្រទេស​កូរ៉េ​ខាងជើង​បញ្ឈប់​ការ​សាកល្បង​នុយក្លេអ៊ែរ និង​មីស៊ីល​គ្រប់​ប្រភេទ ដើម្បី​ការពារ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ខណៈ​ពិភពលោក​កំពុង​ថ្កោលទោស​ការ​គំរាម​កំហែង​ពី​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី១២ កញ្ញា ​សំដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែរ របស់​ប្រទេស​កូរ៉េ​ខាងជើង រំលង​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី៣ កញ្ញា ឆ្នាំ​២០១៧។

ក្រសួង​ការបរទេស​កម្ពុជា ចាត់​ទុក​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី៦​នេះ ជា​ការ​រំលោភ​ជា​ថ្មី​ម្ដង​ទៀត ចំពោះ​សេចក្ដី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​បង្ក​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ និង​នៅ​ក្នុង​តំបន់​ទាំងមូល ហើយ​នឹង​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត ចំពោះ​ស្ថានភាព​ដែល​តឹងតែង​ស្រាប់​ក្នុង​ឧបទ្វីប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles