Quantcast
Viewing all articles
Browse latest Browse all 11174

ស្ថានទូត​អាមេរិក​ថា​ការ​ចោទ​អាមេរិក​នៅ​ពី​ក្រោយ​ខ្នង​បដិវត្តន៍​ពណ៌​គឺ​ជា​រឿង​ខុស​ឆ្គង

Image may be NSFW.
Clik here to view.

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​មួយ​ចំនួន ដែល​បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​លោក កឹម សុខា ក្នុង​ការ​បង្កើត​ឱ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។

ស្ថានទូត​អាមេរិក ចាត់​ទុក​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់ គ្មាន​មូលដ្ឋាន និង​មិន​ត្រឹមត្រូវ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត (William Heidt) ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា នៅ​ឯ​ស្ថានទូត​អាមេរិក ថា លោក​មាន​អារម្មណ៍​ឈឺ​ចាប់ និង​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ចោទ​ប្រកាន់​ទៅ​លើ​សហរដ្ឋអាមេរិក ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដែល​លោក​អះអាង​ថា សុទ្ធ​តែ​ខុស​ទាំង​អស់។

សូម​លោក​អ្នក​នាង​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles