Quantcast
Viewing all articles
Browse latest Browse all 11174

បក្ស​ប្រឆាំង​នឹង​ចូលរួម​ការ​បោះឆ្នោត​ទោះ​រង​ការ​គំរាម​រំលាយ​គណបក្ស

Image may be NSFW.
Clik here to view.

គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ថា នឹង​មិន​បោះបង់​ការ​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ២០១៨​ឡើយ។ ការ​ប្រកាស​ជំហរ​នេះ ដោយ​បក្ស​ប្រឆាំង​រំពឹង​ថា ស្ថានភាព​នយោបាយ​ដែល​កំពុង​តានតឹង​មិន​ឈប់ឈរ​នា​ពេល​បច្ចុប្បន្ន គឺ​នឹង​វិល​មក​រក​ភាព​ធម្មតា​វិញ នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នេះ។

ជំហរ​ចុង​ក្រោយ​របស់​គណបក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៧ ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស ស្ថិត​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

នៅ​ក្នុង​សន្និសីទ​នេះ គណបក្សប្រឆាំង ក៏​បាន​បកស្រាយ​ចំពោះ​មាត្រា​ច្បាប់​នានា​ដែល​រដ្ឋាភិបាល យក​មក​ដាក់​បន្ទុក​សម្រាប់​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​អភ័យឯកសិទ្ធិ​សភា ថា​ការ​អះអាង​នូវ​ច្បាប់​ទាំង​នោះ គឺ​មិន​ត្រឹមត្រូវ​អ្វី​សោះ​ឡើយ។

ការ​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ជំហរ​មិន​បោះបង់​ការ​ចូលរួម​បោះឆ្នោត​នេះ បន្ទាប់​ពី​មន្ត្រី​បក្ស​ប្រឆាំង​ខ្លះ​បាន​ថ្លែង​ថា គណបក្ស​នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​ឡើយ ប្រសិន​បើ​លោក កឹម សុខា ប្រធាន​គណបក្ស មិន​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles