Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​៦​សហគមន៍​ស្នើសុំ​ជួប​អភិបាល​រាជធានី​ភ្នំពេញ​ពិភាក្សា​ពី​គម្រោង​ផ្លូវ​អម​ផ្លូវ​រថភ្លើង

$
0
0

ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់​មក​ពី​សហគមន៍​ចំនួន​៦ នៅ​រាជធានី​ភ្នំពេញ ដែល​ព្រួយ​បារម្ភ​ថា​នឹង​ប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​អម​សងខាង​ផ្លូវ​រថភ្លើង នាំ​គ្នា​ទៅ​ដាក់​លិខិត​ស្នើសុំ​ជួប​អភិបាល​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បាន​ការ​ពន្យល់​ឲ្យ​ច្បាស់​ពី​គម្រោង​នេះ។ តំណាង​សាលា​រាជធានី​ភ្នំពេញ​ឆ្លើយតប​ថា នឹង​ពិចារណា​លើ​សំណើ​នេះ ហើយ​ថា​នឹង​សិក្សា​លម្អិត​ពី​គម្រោង​អភិវឌ្ឍន៍ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ច្រើន​ពេក។

ពលរដ្ឋ​ចំនួន ១១​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មីនា ត្រូវ​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ដើរ​ចូល​ការិយាល័យ​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​លិខិត​ស្នើសុំ​នោះ។

សហគមន៍​ទាំង ៦ នោះ ស្នើសុំ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​ផ្លូវ​ត្រឹម ១៤​ម៉ែត្រ ដោយ​មាន​ទ្រូង​ផ្លូវ ៦​ម៉ែត្រ​សងខាង​ផ្លូវ​រថភ្លើង និង​មាន​ចិញ្ចើម​ផ្លូវ ១​ម៉ែត្រ ហើយ​ស្នើសុំ​ប្លង់​កម្មសិទ្ធិ និង​ស្នើសុំ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ឬ​ប្ដូរ​ទីតាំង​ទៅ​ទីតាំង​ថ្មី​ចម្ងាយ​ប្រវែង ២ ទៅ ៣​គីឡូម៉ែត្រ​ពី​ទីតាំង​ចាស់ ចំពោះ​ករណី​គ្រួសារ​ដែល​មិន​អាច​អភិវឌ្ឍ​នៅ​នឹង​កន្លែង​បាន។

សហគមន៍​ដែល​ស្នើសុំ​ជួប​លោក ប៉ា សុជាតិវង្ស នៅ​ថ្ងៃ​ទី​២៨ មីនា ខាង​មុខ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​រត់​ត្រង់​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​សង្កាត់​ទឹកល្អក់១ ខណ្ឌ​ទួលគោក រួម​មាន​សហគមន៍​អភិវឌ្ឍន៍​ថ្មី សហគមន៍​រួម​ចិត្ត​តែ​មួយ សហគមន៍​ភូមិ​១៧ សហគមន៍​ភូមិ​១០៤ សហគមន៍​១០៥ និង​សហគមន៍​ភូមិ​២ ស្ថិត​នៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។

លោកស្រី ស្រី សរ ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ផ្លូវ​អម​ផ្លូវ​រថភ្លើង​ដែល​នឹង​ត្រូវ​ពង្រីក​ឡើង​តាម​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ​មែន​នោះ គ្រួសារ​លោកស្រី​នឹង​អាច​បាត់បង់​ផ្ទះ​សម្បែង៖ «»

ក៏ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៥ មីនា ថា មិន​មាន​គម្រោង​ដែល​ប្រជាពលរដ្ឋ​លើក​ឡើង​នេះ​ទេ ដោយ​លោក​ថា គម្រោង​នេះ​ត្រូវ​លុប​ចោល​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ប្រកាស​លុប​ចោល​កាល​ពី​ពេល​កន្លង​ទៅ។ លោក​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ពិចារណា​លើ​សំណើ​សុំ​ជួប​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ។

លោក​អះអាង​ថា គម្រោង​អភិវឌ្ឍន៍​នៅ​តាម​សហគមន៍​ផ្លូវ​រថភ្លើង​ដែល​សាលា​រាជធានី​ភ្នំពេញ​កំពុង​សិក្សា ស្ថិត​នៅ​តាម​ផ្លូវ​រថភ្លើង​ដែល​មិន​មាន​ដំណើរការ មិន​មែន​នៅ​តាម​ទីតាំង​ពលរដ្ឋ​ដែល​មក​ដាក់​លិខិត​ព្រឹក​ថ្ងៃ​ទី​១៥ មីនា នោះ​ទេ ហើយ​សាលា​រាជធានី​ភ្នំពេញ​នឹង​សិក្សា​លម្អិត​ពី​គម្រោង​អភិវឌ្ឍន៍ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ច្រើន​ពេក មុន​ចាប់​ផ្តើម​សាងសង់៖ «»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ដែល​ដាក់​លិខិត ថ្លែង​ប្រាប់​ថា ពួក​គាត់​បាន​ឮ​លោក ប៉ា សុជាតិវង្ស លើក​ឡើង​ដោយ​ផ្ទាល់​កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ចំពោះ​មុខ​ចៅ​សង្កាត់​ទឹកល្អក់១ និង​អភិបាល​ខណ្ឌ​ទួលគោក ថា សាលា​រាជធានី​ភ្នំពេញ​គ្រោង​អភិវឌ្ឍ​ផ្លូវ​យ៉ាង​តិច ១៥​ម៉ែត្រ​ពី​អ័ក្ស​សងខាង​នៃ​ផ្លូវ​រថភ្លើង ដែល​ធ្វើ​ឲ្យ​សហគមន៍​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទះ​សម្បែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles