Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​សេដ្ឋកិច្ច៖ ការ​កំណត់​អត្រា​ការ​ប្រាក់​អាច​ធ្វើ​ឲ្យ​គ្រឹះស្ថាន​ខ្លះ​ធ្លាក់​ចំណូល​ឬ​ក្ស័យធន

$
0
0

អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ព្រួយ​បារម្ភ​ថា ការ​កំណត់​ពិតាន​អត្រា​ការ​ប្រាក់​ឥណទាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ដែល​ដាក់​កំហិត​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កំណត់​អត្រា​ការ​ប្រាក់​ឥណទាន មិន​ឲ្យ​លើស​ពី ១៨​ភាគរយ ក្នុង​មួយ​ឆ្នាំ  នឹង​អាច​ធ្វើ​ឲ្យ​គ្រឹះស្ថាន​ខ្លះ​ទទួល​ប្រាក់​ចំណេញ​តិច​ជាង​មុន ឬ​ក្ស័យធន។ ប្រសិនបើ​ការ​ក្ស័យធន​កើត​ឡើង​មែន​នោះ អ្នក​សេដ្ឋកិច្ច​បញ្ជាក់​ថា វា​នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​តាម​តំបន់​ស្រុក​ស្រែចម្ការ ដែល​ពឹង​ផ្អែក​លើ​ប្រាក់​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធ្លាក់​ខ្លួន​ទៅ​ក្នុង​ភាព​ក្រីក្រ។

ប្រកាស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា តម្រូវ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កំណត់​អត្រា​ការ​ប្រាក់​មិន​ឲ្យ​លើស​ពី ១៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ ឬ​ប្រហែល ១,៥​ភាគរយ​ក្នុង​មួយ​ខែ នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​ចំពោះ​កិច្ចសន្យា​ឥណទាន ឬ​ប្រាក់​កម្ចី​ថ្មី រួម​ទាំង​ប្រាក់​កម្ចី​រៀបចំ​ឡើង​វិញ និង​មុន​ហិរញ្ញប្បទាន ដោយ​មាន​ចុះ​ហត្ថលេខា ផ្ដិត​ស្នាម​មេដៃ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៧ ត​ទៅ។

​ការ​កំណត់​នេះ ត្រូវ​បាន​ធនាគារ​ជាតិ បញ្ជាក់​ថា វា​មាន​គោលដៅ​ការពារ​អតិថិជន​ពី​ការ​គិត​អត្រា​ការ​ប្រាក់​ខ្ពស់​ពេក​ពី​គ្រឹះស្ថាន និង​ជំរុញ​ការ​ប្រើប្រាស់​ឥណទាន​ឲ្យ​មាន​ប្រសិទ្ធភាព។ នេះ​ជា​ការវិវឌ្ឍន៍​មួយ​ទៀត​នៃ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​ក្នុង​វិស័យ​ហិរញ្ញវត្ថុ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍ និង​សារព័ត៌មាន ផ្ញើ​សារ​ទៅ​ប្រជាពលរដ្ឋ​ដើម្បី​បញ្ជាក់​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​មែន​ជា​របស់​រដ្ឋ និង​បាន​បញ្ជា​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន​ប្តូរ​រូប​សញ្ញា​ក្រុមហ៊ុន ដែល​ស្រដៀង​នឹង​រូប​សញ្ញា​ស្ថាប័ន​រដ្ឋ។

ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដឹង​ថា ការ​កំណត់​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បញ្ចុះ​អត្រា​ការ​ប្រាក់​នេះ នឹង​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ប្រសើរ​ជាង​មុន ហើយ​នឹង​ជួយ​ពន្លឿន​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ភាគ​ច្រើន​ជា​ពលរដ្ឋ​ក្រីក្រ​រស់​នៅ​តាម​តំបន់​ដាច់ស្រយាល ដោយសារ​ពួកគេ​ពិបាក​ខ្ចី​ប្រាក់​ពី​ធនាគារ។

វិស័យ​មីក្រូហិរញ្ញវត្ថុ ផ្ដើម​ស្ទុះ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​គ្រប់គ្រង​មីក្រូហិរញ្ញវត្ថុ​កាល​ពី​ឆ្នាំ​១៩៩៩។ ប្រជាពលរដ្ឋ​ចំនួន ២​លាន​គ្រួសារ​ដែល​ភាគ​ច្រើន​រស់​នៅ​ទីជនបទ ឬ ៦០​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប​នៅ​កម្ពុជា កំពុង​ជាប់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ ពលរដ្ឋ​ខ្លះ​ខ្ចី​ប្រាក់​យក​ទៅ​ទិញ​ជី​កសិកម្ម និង​ពង្រីក​អាជីវកម្ម។

ការ​កំហិត​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​បញ្ចុះ​អត្រា​ការ​ប្រាក់​នេះ ធ្វើ​ឲ្យ​អ្នក​សេដ្ឋកិច្ច​ព្រួយ​បារម្ភ។ សេដ្ឋវិទូ​ផ្នែក​មីក្រូហិរញ្ញវត្ថុ លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) វិភាគ​ឃើញ​ថា ការ​កំណត់​ថ្មី​របស់​រដ្ឋាភិបាល វា​ពិត​ជា​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​ខ្លី តែ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​អ្នក​ខ្ចី​ប្រាក់​ធ្លាក់​ខ្លួន​ក្រីក្រ ឬ​ក្រីក្រ​កាន់​តែ​ខ្លាំង ដោយសារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្លះ អាច​នឹង​ត្រូវ​ខាតបង់ ឬ​ក្ស័យធន ហើយ​ពលរដ្ឋ​ត្រូវ​បង្ខំ​ចិត្ត​ទៅ​ខ្ចីបុល​ប្រាក់​ពី​ឈ្មួញ​កណ្ដាល ឬ​អ្នក​ចង​ការ​ប្រាក់​ដែល​ទារ​ការ​ប្រាក់​ខ្ពស់​ជាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​ហិរញ្ញវត្ថុ៖ «»។

​លោក ង៉ែត ជូ យល់​ថា ការ​កំណត់​បញ្ចុះ​អត្រា​ការ​ប្រាក់​នេះ ជា​ការ​សម្រេច​ចិត្ត​លឿន​ពេក ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​វិស័យ​មីក្រូហិរញ្ញវត្ថុ ពិបាក​ទស្សន៍ទាយ​ស្ថានការណ៍​វិនិយោគ។

ចំណែក​លោក ប៊ុន មុន្នី ទីប្រឹក្សា​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា យល់​ថា ការ​កំណត់​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ ក៏ប៉ុន្តែ​ប្រសិនបើ​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដួល​រលំ ដោយសារ​ការ​បញ្ចុះ​អត្រា​ការ​ប្រាក់ វា​នឹង​ប៉ះពាល់​ដល់​បរិយាកាស​វិនិយោគ​វិស័យ​នេះ។ លោក​ពន្យល់​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវ​ចំណាយ​ច្រើន​ជាង​ធនាគារ៖ «»។

​លោក​ឲ្យ​ដឹង​ថា ដើម្បី​ទទួល​បាន​ផល​ចំណេញ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវ​កំណត់​អត្រា​ការ​ប្រាក់​កម្ចី​ចន្លោះ​ពី​២០ ទៅ ៣០​ភាគរយ ក្នុង​មួយ​ឆ្នាំ ឬ​ប្រមាណ ២,៥​ភាគរយ​ក្នុង​មួយ​ខែ។

អ្នក​សេដ្ឋកិច្ច​ទាំង​ពីរ​លើក​ឡើង​ថា ប្រសិនបើ​ចង់​ជួយ​ប្រជាពលរដ្ឋ​គេច​ផុត​ពី​ការ​បង់​ការ​ប្រាក់​ខ្ពស់ រដ្ឋាភិបាល​គួរ​បញ្ចុះ​ពន្ធ​ប្រភព​ទុន​បរទេស​ដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មក​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី ហើយ​គួរ​សហការ​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ ដូចជា​ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​យក​ការ​ប្រាក់​ទាប ក្នុង​ទម្រង់​ប្រាក់​កម្ចី​របស់​ជាតិ​ដើម្បី​ផ្ដល់​ប្រភព​ទុន​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រើប្រាស់។

សេដ្ឋ​វិទូ​ផ្នែក​មីក្រូហិរញ្ញវត្ថុ លោក ង៉ែត ជូ ផ្ដល់​យោបល់​ថា រដ្ឋាភិបាល​ក៏​គួរ​បង្កើន​ប្រភព​ទុន​ក្នុង​ស្រុក​តាម​រយៈ​ការ​បង្ក​ភាព​ងាយស្រួល និង​ទំនុក​ចិត្ត​ពី​អ្នក​វិនិយោគ ហើយ​ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគ ស្ថាប័ន​រដ្ឋ គួរ​បង្កើន​ប្រសិទ្ធភាព​ការងារ និង​កម្ចាត់​អំពើ​ពុករលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles