Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ព្រះមហាក្សត្រ​ព្រះរាជទាន​គោរមងារ​សម្ដេច​ជូន​លោក សុខ អាន

$
0
0

ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​១៣ មីនា ប្រោស​ព្រះរាជទាន​គោរមងារ​លោក សុខ អាន រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជា «សម្ដេច​វិបុល​បញ្ញា សុខ អាន»

ព្រះរាជក្រឹត្យ​ចេញ​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា បញ្ជាក់​ថា ការ​ព្រះរាជទាន​គោរមងារ «សម្ដេច» នេះ ដោយសារ​លោក សុខ អាន បាន​ចូលរួម​ដឹកនាំ​ប្រជាជាតិ​កម្ពុជា តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ឆ្នាំ​១៩៩៣ កសាង​បាន​នូវ​សន្តិភាព​ជាតិ ឯកភាព​ជាតិ សេដ្ឋកិច្ច​ជាតិ ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ការពារ​លទ្ធិប្រជាធិបតេយ្យ និង​មាន​ស្ថិរភាព​សន្តិសុខ​សង្គម​បាន​ល្អ​ប្រសើរ។

ការ​ព្រះរាជទាន​គោរមងារ​ជូន​លោក សុខ អាន នេះ នៅ​ខណៈ​លោក សុខ អាន កំពុង​មាន​ជំងឺ និង​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បញ្ជាក់​ថា លោក សុខ អាន ទើប​ធ្វើ​ដំណើរ​ចុះ​ឡើង​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ផៃ ស៊ីផាន ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ថា លោក សុខ អាន ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​បារាំង ទៅ​ព្យាបាល​បន្ត​នៅ​ប្រទេស​សិង្ហបុរី វិញ​នេះ ព្រោះ​នៅ​ជិត​កម្ពុជា ជាង​ប្រទេស​បារាំង ដែល​បង្ក​ភាព​ងាយស្រួល​ដល់​មន្ត្រី​ក្រោម​ឱវាទ​សុំ​យោបល់​ពី​លោក សុខ អាន មុន​សម្រេច​ការងារ​អ្វី​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles