តុលាការកំពូល នៅព្រឹកថ្ងៃទី១៣ មីនា សម្រេចច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ៤រូប ដោយសំអាងហេតុផលថា ខ្លាចមន្រ្តីទាំងនោះរត់គេចខ្លួន និងថាសំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេតនៅឡើយ។
ការសម្រេចនេះ មានន័យថា ជាការតំកល់នូវការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី២៣ កុម្ភៈ ដែលបានសំអាងហេតុផលដូចគ្នា។
សកម្មជនសិទ្ធិមនុស្សអាដហុក ទាំង ៤រូប មានលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទសូកប៉ាន់សាក្សីតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ កាលពីដើមខែឧសភា ឆ្នាំ២០១៦។
អ្នកទាំង៤ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់កាលពីខែមេសា ឆ្នាំ២០១៦ ពាក់ព័ន្ធរឿងក្ដីដ៏ចម្រូងចម្រាសជាមួយអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...