Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គណបក្ស​កាន់​អំណាច៖ ការ​ស្នើ​កែប្រែ​ច្បាប់​បោះឆ្នោត​គឺ​ជា​ការ​រំខាន​ពលករ

$
0
0

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​ថា សំណើ​ចង់​កែប្រែ​ច្បាប់​បោះឆ្នោត​ដើម្បី​ឲ្យ​ពលករ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន គឺ​ជា​ការ​រំខាន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្នាំងបាយ​របស់​ពលករ។ មន្ត្រី​បក្ស​កាន់​អំណាច​បញ្ជាក់​ថា ខ្លួន​នឹង​មិន​រួម​ចំណែក​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​បំផ្លាញ​ឆ្នាំងបាយ​របស់​ពលករ​ទាំងនោះ​ឡើយ។

សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ គឺ​ជា​កាត់​បន្ថយ​ភាព​លំបាក និង​ការ​ចំណាយ​របស់​ពលករ​នៅ​ក្រៅ​ប្រទេស​ទៅ​វិញ​ទេ រីឯ​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ប្រសិន​បើ​ពលករ​នៅ​ក្រៅ​ប្រទេស​ភាគច្រើន គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច ប្រាកដ​ណាស់ បក្ស​នេះ​នឹង​ធ្វើ​ច្បាប់​ក្នុង​រយៈពេល​មិន​ដល់ ២៤​ម៉ោង​ឡើយ ដើម្បី​ឲ្យ​ពលករ​ទាំងនោះ​បាន​ចុះ​ឈ្មោះ និង​បោះឆ្នោត​បាន​ដោយ​ស្រួល​ពី​ក្រៅ​ប្រទេស។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក រាជ វិញ្ញូ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles