Clik here to view.

អយ្យការសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តការសាកសួរលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិនៅថ្ងៃស្អែកទៀត។ លោក ញឹក ប៊ុនឆៃ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅអង្គភាពមន្ត្រីនគរបាលយុត្តិធម៌វិញ ក្រោយសាកសួរអស់រយៈពេលប្រមាណ ៥ម៉ោង នៅថ្ងៃទី៥ ខែសីហា នេះ។
លោក ញឹក ប៊ុនឆៃ ដែលជាអតីតឧបនាយករដ្ឋមន្ត្រី និងធ្លាប់ជាទីប្រឹក្សារបស់រដ្ឋាភិបាលផងដែរនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា និងបញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសំណុំរឿងផលិតគ្រឿងញៀនខុសច្បាប់ កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
Image may be NSFW.
Clik here to view.
កាលពីម្សិលមិញនេះ សមត្ថកិច្ចបាននាំខ្លួនលោក ញឹក ប៊ុនឆៃ ទៅឆែកឆេរនៅគេហដ្ឋានរបស់លោកផ្ទាល់ នាខណ្ឌជ្រោយចង្វារ ដើម្បីរកវត្ថុតាងផ្សេងៗ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់អាស៊ីសេរី ថា ក្រោយសាកសួរ និងឆែកឆេររួចមក សមត្ថកិច្ចជំនាញបានរកឃើញតម្រុយមួយចំនួន ដែលមិនអាចឲ្យលោក ញឹក ប៊ុនឆៃ គេចផុតពីសំណាញ់ច្បាប់នោះឡើយ។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មានពិស្ដារ...