Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ នឹង​រក​មេធាវី​ជួយ​ការពារ​ក្តី​របស់​ព្រះអង្គ​ក្នុង​ករណី​បរិហារកេរ្តិ៍

$
0
0

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម នឹង​ពឹង​ពាក់​មេធាវី​ដើម្បី​ជួយ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ខាង​មុខ ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់ ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក្រឃ្មុំ និង​ជា​ប្រធាន​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ពី​បទ​បរិហារកេរ្តិ៍ ដោយសារ​តែ​ព្រះអង្គ​កំពុង​គង់​នៅ​សហរដ្ឋអាមេរិក។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៖ «ក្នុង​រយៈពេល​ប៉ុណ្ណឹង​អាត្មា​និមន្ត​ទៅ​មិន​កើត​ទេ។ មិន​រត់​គេច មិន​ដោះសា​អ្វី​ទេ។ ចាំ​ពេល​អាត្មា​មន្ត​ទៅ​ដល់​វិញ ចាំ​កោះ​ហៅ​អាត្មា​ក៏​បាន អត់​មាន​អ្វី​ជា​ឧបសគ្គ​ធំ​ទេ។ អាត្មា​មិន​ទៅ​ណា​ទេ ពីព្រោះ​បណ្ដឹង​បរិហារកេរ្តិ៍​ប៉ុណ្ណឹង​វា​គ្មាន​អ្វី​ធ្ងន់ធ្ងរ​ទេ ពីព្រោះ​វា​មិន​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ធ្វើ​អោយ​អាត្មា​ត្រូវ​ភ័យ​ខ្លាច​ជាប់​គុក​ជាប់​ច្រវាក់​អ្វី​ទេ ហើយ​តា ម៉ម សូណង់ដូ នេះ​គាត់​ធ្លាប់​និយាយ​ខ្លួន​គាត់​តាំង​ពី​ដើម​មក​ហើយ​ថា តុលាការ​ស្រុក​ខ្មែរ​នេះ​ជា​តុលាការ​ដុល្លារ ហើយ​ថែម​បង្កើត​សុភាសិត​មួយ​ថា (តើ​ខ្ញុំ​អាច​រស់​បាន​រហូត​ដល់​ពេល​ណា?) ប៉ុន្តែ​ឥឡូវ​នេះ​គាត់​ភ្លេច​សុភាសិត​គាត់​ហើយ ហើយ​គាត់​ចូល​រួម​ជាមួយ​តុលាការ​ប្ដឹង​អាត្មា»

តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ ទី​១០ ខែ​មីនា បាន​ចេញ​ដីកា​កោះ​ហៅ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ឱ្យ​ចូល​ព្រះ​កាយ​ឆ្លើយ​បំភ្លឺ​ជា​លើក​ទី​បី តាម​បណ្ដឹង​របស់​លោក ម៉ម សូណង់ដូរ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ រិះគន់​ថា ដីកា​របស់​តុលាការ​ក្រុង​ភ្នំពេញ មាន​លក្ខណៈ​ប្រញាប់ប្រញាល់​បន្ទាប់​ពី​ដឹង​ថា ព្រះតេជព្រះគុណ​មិន​គង់​ក្នុង​ស្រុក។

ព្រះតេជព្រះគុណ​អះអាង​ថា អវត្តមាន​របស់​ព្រះអង្គ​ក្នុង​ការ​កោះហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ ពីរ​លើក​មក​ហើយ​នោះ គឺ​ដោយសារ​ព្រះអង្គ​តែង​ជាប់​រវល់​ចេញ​មក​ក្រៅ​ប្រទេស​ដូច​លើក​ទី​បី​នេះ​ដែរ។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ លោក ម៉ម សូណង់ដូ បាន​ប្ដឹង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ទាមទារ​សំណង​ជំងឺ​ចិត្ត ១​ម៉ឺន​រៀល ពី​បទ​បរិហារកេរ្តិ៍ បន្ទាប់​ពី​ព្រះអង្គ ប៊ុត ប៊ុនតិញ អះអាង​ថា លោក ម៉ម សូណង់ដូ លា​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​បង្កើត​គណបក្ស​ថ្មី ដោយសារ​មិន​បាន​ធ្វើ​ជា​តំណាងរាស្ត្រ​នៅ​ក្នុង​បក្ស​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles