Quantcast
Viewing all articles
Browse latest Browse all 11174

លោក ផៃ ស៊ីផាន មិន​ដឹង​ច្បាស់​ពី​មូលហេតុ​គណៈរដ្ឋមន្ត្រី​ផ្អាក​កិច្ច​ប្រជុំ​២​សប្តាហ៍

Image may be NSFW.
Clik here to view.

គណៈរដ្ឋមន្ត្រី​ផ្អាក​កិច្ច​ប្រជុំ​របស់​ខ្លួន​ចំនួន ២​សប្ដាហ៍ គឺ​នៅ​ថ្ងៃ​សុក្រ ទី​៧ និង​ថ្ងៃ​សុក្រ ទី​១៤ ខែ​កក្កដា។

ទោះ​ជា​យ៉ាង​ណា ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា​លោក​មិន​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការ​លើក​ពេល​ប្រជុំ​នេះ​ទេ៖ «រឿង​មូលហេតុ​ខ្ញុំ​អត់​ដឹង​ទេ អគ្គលេខាធិការ​រដ្ឋាភិបាល​លោក​អ្នក​រៀបចំ​ធ្វើ​កម្មវិធី​ហ្នឹង របៀបវារៈ​ប្រហែល​រវល់​រឿង​អី​ផ្សេង​ទៀត ខ្ញុំ​អត់​ដឹង»

ជា​ទូទៅ​កិច្ច​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ច្រើន​ធ្វើ​ឡើង​នៅ​រៀងរាល់​ថ្ងៃ​សុក្រ នា​វិមាន​សន្តិភាព ក្រោម​ការ​ដឹកនាំ​កិច្ច​ប្រជុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុង​លិខិត​របស់​អគ្គលេខាធិការ​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ចុះ​ហត្ថលេខា​របស់​លោក សយ សុខា បញ្ជាក់​ថា កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្ដាហ៍​ដែល​គ្រោង​ប្រជុំ​នៅ​ថ្ងៃ​ទី​៧ និង​ទី​១៤ កក្កដា ត្រូវ​លើក​ទៅ​ពេល​ក្រោយ​វិញ។

លោក ផៃ ស៊ីផាន ថ្លែង​ថា ការ​ប្រជុំ​ចាប់​ផ្ដើម​វិញ​នៅ​ពេល​ណា​នោះ រដ្ឋាភិបាល​នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles