
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចាត់ទុកការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីគណបក្សនយោបាយរបស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ថាជាច្បាប់ដ៏អាក្រក់ហួសហេតុ នឹងធ្វើឲ្យមេដឹកនាំខ្មែរបែកបាក់គ្នា ហើយក៏មិនមានផលប្រយោជន៍សម្រាប់ជាតិដែរ។
ផ្ទុយទៅវិញ ការធ្វើច្បាប់នេះគ្រាន់តែមានគោលបំណងចង់ឲ្យពលរដ្ឋបំភ្លេចចោលលោក សម រង្ស៊ី និងចង់រំលាយគណបក្សសង្គ្រោះជាតិ មុនពេលបោះឆ្នោតឆ្នាំ២០១៨ តែប៉ុណ្ណោះ។ មន្ត្រីរូបនេះអះអាងថា គេនឹងលុបច្បាប់នេះចោលវិញនៅពេលគណបក្សប្រឆាំងឈ្នះឆ្នោត។
ក្រុមអ្នកច្បាប់គណបក្សប្រជាជនកម្ពុជា គ្រោងបញ្ជូនសេចក្ដីស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ទៅឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិនិត្យដើម្បីអនុម័តនៅថ្ងៃទី៦ កក្កដា។
សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា ជាមួយលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ អំពីបញ្ហានេះ៖