ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងនៅក្នុងពិធីអបអរសាទរសិទ្ធិនារីអន្តរជាតិ នៅរសៀលថ្ងៃទី៨ មីនា ថា មានតែគណបក្សប្រឆាំងទេ ដែលផ្ដល់សិទ្ធិសេរីភាពពេញលេញ ដល់ស្ត្រី និងគ្មានគណបក្សណាដទៃធ្វើបានឡើយ។
លោក កឹម សុខា មិនបានថ្លែងចំឈ្មោះគណបក្សនយោបាយណាទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ទោះបីជា មានគណបក្សខ្លះអះអាងជារឿយថា ផ្ដល់សិទ្ធិសេរីដល់ស្ត្រីក្ដី ប៉ុន្តែនៅពុំទាន់បានពេញលេញនៅឡើយ។
អាស៊ីសេរីមិនទាន់អាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាននៅឡើយទេ នៅរសៀលថ្ងៃទី៨ មីនា។
នៅថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដោយជំរុញបញ្ចូលបេក្ខជនជាស្ត្រីឲ្យបានច្រើន ចូលបំរើការងារគ្រប់ស្ថាប័នរដ្ឋ ជាពិសេសឲ្យធ្វើជាចៅហ្វាយខេត្តផង។
សូមស្ដាប់ព័ត៌មានពិស្ដារ៖