
មន្ត្រីសង្គមស៊ីវិលប្រាប់ថា រយៈពេល ៥ថ្ងៃហើយដែលអាជ្ញាធរថៃ សម្រុកចាប់បញ្ជូនពលករខ្មែរខុសច្បាប់ឲ្យត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត។ ពលករខ្មែរខុសច្បាប់ ដែលអាជ្ញាធរថៃ ចាប់បញ្ជូនត្រឡប់មកវិញ ប្រាប់សង្គមស៊ីវិល និងសមាជិកព្រឹទ្ធសភាថា គ្មានលទ្ធភាព និងពិបាកក្នុងការធ្វើលិខិតឆ្លងដែន ទើបសម្រេចទៅធ្វើការទាំងប្រថុយប្រថាន។
អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ប្រាប់អាស៊ីសេរី នៅថ្ងៃទី១ ខែកក្កដា ថា ពលករដែលថៃ ចាប់បញ្ជូនមកវិញក្នុងមួយថ្ងៃៗ ប្រហែលពី ២០០ ទៅ ៤០០នាក់។ លោកថា អាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាវិញ ដើម្បីឲ្យធ្វើឯកសារបញ្ជាក់សិន មុនអនុញ្ញាតឲ្យចូលទៅធ្វើការវិញ។
ការចាប់បញ្ជូនពលករខ្មែរខុសច្បាប់យ៉ាងគំហុកនេះ គឺបន្ទាប់ពីររដ្ឋាភិបាលថៃ ប្រកាសអនុវត្តច្បាប់ថ្មីដោយផ្ដន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារចំពោះថៅកែថៃ ណាដែលហ៊ានជួល ឬជួយលាក់បាំងពលករខុសច្បាប់ឲ្យនៅធ្វើការ។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មានពិស្ដារ....