Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បក្ស​កាន់​អំណាច​ព្រមាន​ប្ដឹង​បក្ស​ប្រឆាំង​រឿង​សារ "ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើរាស្ត្រ"

$
0
0

គណបក្ស​ប្រជាជនកម្ពុជា​ព្រមាន​ប្ដឹង​គណបក្ស​សង្គ្រោះជាតិ បើ​​មិន​ព្រម​កែ​តម្រូវ​សារ​នយោបាយ​ដែល​មាន​ខ្លឹម​សារ​ថា "ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើរាស្ត្រ" នោះ​ទេ។

ការ​ព្រមាន​ប្ដឹង​របស់​បក្ស​កាន់​អំណាច​នេះ ធ្វើ​ឡើង​តាមរយៈ​លិខិត​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​បក្ស​នេះ កាល​ពី​យប់​ថ្ងៃ​ទី​៦ មីនា បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត ដោយ​ឌឺដង​ចំពោះ​ខ្លឹម​សារ សារ​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ។

សេចក្ដី​ថ្លែងការណ៍​នោះ បាន​ចាត់​ទុក​ខ្លឹម​សារ "ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើរាស្ត្រ" របស់​បក្ស​ប្រឆាំង​ថា មាន​ចរិត​ញុះញង់ បង្កហេតុ និង​ប្រមាថ​មើល​ងាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់មន្ត្រី​ឃុំ-សង្កាត់​ទូទាំង​ប្រទេស ហើយ​បក្ស​កាន់​អំណាច​ថា មន្ត្រី​មូលដ្ឋាន​ទាំង​នោះ​បាន​ខិតខំ​បម្រើ​រាស្ត្រ ស្រប​​តាម​តួនាទី​របស់​ខ្លួន ដោយ​មិន​មាន​ការ​រើស​អើង​និន្នាការ​នយោបាយ​សោះឡើយ។ បន្ថែម​ពី​នេះ​បក្ស​កាន់​អំណាច​ទាមទារ​ឲ្យបក្សប្រឆាំង​កែតម្រូវ​ខ្លឹមសារ​នោះ​ជា​បន្ទាន់ ដើម្បី​រក្សា​បរិយាកាស​ល្អ និង​សន្តិសុខ​របស់​ប្រទេស។

អាស៊ីសេរី​មិន​អាចទាក់ទង​មន្ត្រី​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យ​ឆ្លើយ​តប​ចំពោះ​ការ​គំរាម​នេះ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មីនា ដោយ​ទូរស័ព្ទ​គ្មាន​អ្នក​ទទួល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles