Image may be NSFW.
Clik here to view.
Clik here to view.

អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលជាដៃគូប្រកួតប្រជែងជាមួយលោក ហ៊ុន សែន ដ៏ខ្លាំងក្លានោះ បានឆ្លើយតបភ្លាមៗទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកនាយករដ្ឋមន្ត្រីកំពុងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីញុះញង់បំបែកគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី អះអាងថា សម្ព័ន្ធភាពរវាងលោក និងលោក កឹម សុខា គឺរឹងមាំណាស់ មិនអាចបំបែកបំបាក់បានទេ។ លោក សម រង្ស៊ី ថែមទាំងជំរុញឲ្យលោក ហ៊ុន សែន គិតគូរពីការអភិវឌ្ឍជាតិវិញប្រសើរជាង ខណៈប្រជាពលរដ្ឋកម្ពុជា កំពុងតែលំបាកលំបិនផ្នែកសេដ្ឋកិច្ច។
សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍រវាងលោក ទីន ហ្សាការីយ៉ា និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ អំពីបញ្ហានេះដូចតទៅ៖