Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

CCHR នឹង​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ស្ដីពី​ភាព​ក្លាហាន​ដើម្បី​ការ​ផ្លាស់ប្ដូរ​នៅ​ថ្ងៃ​ទី​៧​មីនា

$
0
0

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) នឹង​រៀបចំ​កម្មវិធី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ក្រោម​ប្រធានបទ​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ឆ្នាំ​២០១៧ នេះ គឺ​ក្លាហាន​ដើម្បី​ការ​ផ្លាស់ប្ដូរ និង​អំពាវនាវ​ឲ្យ​មនុស្ស​គ្រប់​រូប​ធ្វើ​សកម្មភាព​ដោយ​ក្លាហាន ដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រ។

កម្មវិធី​នេះ នឹង​តាំង​ពិព័រណ៍​រូបថត​របស់​សកម្មជន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ស្ត្រី​ចំនួន ១៩​នាក់​ដែល​ក្នុង​ចំណោម​អ្នក​ទាំងនោះ នឹង​ផ្ដល់​ឱកាស​ឲ្យ​រៀបរាប់​ពី​ការងារ​របស់​ខ្លួន​ក្នុង​ពិធី​នេះ ហើយ​ក៏​មាន​ការ​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​ខ្លី ដែល​បង្ហាញ​ពី​សមាជិក​គ្រួសារ​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ..ប ទាំង ៥​នាក់ និង​សុំ​ឲ្យ​មាន​ការ​ដោះលែង​ពួក​គាត់​វិញ។

សកម្មជន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាច្រើន​នៅ​កម្ពុជា គឺ​ជា​ស្ត្រី ហើយ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​សហគមន៍ និង​សង្គម​ស៊ីវិល ពួក​គាត់​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​លើក​កម្ពស់ ការ​ពង្រឹង និង​ការពារ​សិទ្ធិ​មនុស្ស។ ប៉ុន្តែ​ជា​រឿយៗ ពួក​គាត់​ប្រឈម​នឹង​ការ​គំរាម​កំហែង ការ​យាយី និង​អសុវត្ថិភាព​ពេល​កំពុង​បំពេញ​ការងារ​របស់​ខ្លួន។

កម្មវិធី​នេះ ក៏​មាន​បំណង​បង្ហាញ​ពី​ការងារ​របស់​សកម្មជន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ស្ត្រី រួម​ទាំង​សកម្មជន​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ គឺ​អ្នកស្រី ទេព វន្នី និង​អ្នកស្រី លឹម មុន្នី ដោយ​បំផុស​ឲ្យ​មាន​ការ​ពិភាក្សា​ជុំវិញ​តួនាទី​របស់​ស្ត្រី​ក្នុង​សង្គម និង​កសាង​សាមគ្គីភាព​ក្នុង​ចំណោម​អ្នក​ទាំងឡាយ​ណា​ដែល​ធ្វើ​ការ​ដើម្បី​សិទ្ធិ​មនុស្ស និង​សមភាព​យេនឌ័រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles